រុស្ស៊ីប្រកាសនឹងតបតវិញក្នុងករណី NATO បើកទូលាយនៅខាងកើត


រុស្ស៊ីប្រកាសនឹងតបតវិញក្នុងករណី NATO បើកទូលាយនៅខាងកើត - ảnh 1
រុស្ស៊ីប្រកាសនឹងតបតវិញក្នុងករណី NATO បើកទូលាយនៅខាងកើត (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ ធ្នូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Alexander
Lukashevich បានប្រកាសថា៖ ការបើកទូលាយ​ខាងកើតរបស់អង្គការសន្ធិសញ្ញា
អាត្លង់ទិកខាងជើង (NATO) នឹងធ្វើឲ្យម៉ូស្គូត្រូវមានវិធានការតបតវិញឲ្យសមស្រប។ ថ្លែងមតិជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax លោក Lukashevich បានចាត់ទុក
ថា៖ ការដែល អ៊ុយក្រែនផ្តល់អាទិភាពសហប្រតិបត្តិការជាមួយអឺរ៉ុប-អាត្លង់ទិកមិន
អាចជួយឧត្ថម្ភ Kiev ដោះស្រាយការលំបាកខាងសេដ្ឋកិច្ចសង្គមបានឡើយ។ នាថ្ងៃ
ដដែល ឆ្លើយសម្ភាសកាសែត Kommersant របស់រុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក
 Sergei Lavrov បានចាត់ទុកថា៖ ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ជាច្រើន បានសម្តែងការអត់ធ្មត់ក្នុងការអនុវត្តបទដាក់ទណ្ឌកម្មទៅលើមូស្គូ ប៉ុន្តែ អាមេរិកបាន ដាក់សម្ពាធទៅលើ  EU ប្រតិបត្តិតាមការអនុវត្តពោលខាងលើ។ លោក  Lavrov បាន
សង្កត់ធ្ងន់ថា៖ បណ្ដាបទដាក់ទណ្ឌកម្មរបស់លោកខាងលិចកំពុងដើរផ្ទុយទៅនឹង ស្តង់ដាអន្តរជាតិហើយធ្វើខូចខាត់ចំពោះខឿនសេដ្ឋកិច្ចរបស់រុស្ស៊ី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ