រុស្ស៊ីប្រកាសនឹងប្រើប្រាស់សិទ្ធិវេតូបទដាក់ទណ្ឌកម្មទៅលើស៊ីរី

រុស្ស៊ីប្រកាសនឹងប្រើប្រាស់សិទ្ធិវេតូបទដាក់ទណ្ឌកម្មទៅលើស៊ីរី - ảnh 1
រុស្ស៊ីប្រកាសនឹងប្រើប្រាស់សិទ្ធិវេតូបទដាក់ទណ្ឌកម្មទៅលើស៊ីរី (VNA)


(VOVworld) – ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំសម្ងាត់ នាថ្ងៃទី​ ២៤ កុម្ភៈ របស់ក្រុម
 ប្រឹក្សាសន្តិសុខ អ.ស.ប. ភារធារីរុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vladimir Safronkov
 បានឲ្យដឹងថា៖ ម៉ូស្គូត្រៀមខ្លួនជាស្រេចប្រើប្រាស់សិទ្ធិវេតូពង្រៀង សេចក្តីសម្រេច
ចិត្តដែលស្នើឲ្យដាក់ទណ្ឌកម្មទៅលើស៊ីរីដោយមានមូលហេតុថា៖ ប្រទេសស៊ីរីបាន
ប្រើប្រាស់អាវុធគីមីប្រឆាំងជនស៊ីវិល។ ភារធារីរុស្ស៊ីប្រចាំនៅ អ.ស.ប. លោក
Vladimir Safronkov បានឲ្យដឹងថែមទៀតថា៖ អង្គការហាមឃាត់ អាវុធគីមី
 (OPCW) កំពុងដាក់សម្ពាធយ៉ាងខ្លាំងដែលធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
បង្ខំនាំចេញលទ្ធផលដោយឯកតោភាគីក្នុងការធ្វើស៊ើបអង្កេតអំពីការ ប្រើ
ប្រាស់អាវុធគីមីនៅស៊ីរី។ ក្នុងពេលនោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ
អ.ស.ប. លោក Nikki Haley បន្តរិះគន់រុស្ស៊ីបន្តគាំពាររដ្ឋាភិបាលស៊ីរី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ