រុស្ស៊ីប្រកាសនៅមានការងារជាច្រើនដើម្បីប្រក្រតីទំនាក់ទំនងជាមួយទួរគី
|
រុស្ស៊ីប្រកាសនៅមានការងារជាច្រើនដើម្បីប្រក្រតីទំនាក់ទំនងជាមួយទួរគី (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ មិថុនា អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក
Dmitry Peskov បានប្រកាសសំបុត្រសុំទោសរបស់ប្រធានាធិបតីទួរគី លោក
Recep Tayyip Erdogan ស្តីពីការបាញ់ទម្លាក់យន្តហោះ Su-24 ដែលត្រូវបាន
ចាត់ទុកជាជំហានសំខាន់មួយ ប៉ុន្តែ ដើម្បីប្រក្រតីទំនាក់ទំនងរវាងប្រទេស
ទាំងពីរនៅមានការងារជាច្រើនទៀតត្រូវអនុវត្ត។ នាថ្ងៃទី ២៩ មិថុនា ប្រធា
នាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីទួរគី លោក Recep Tayyip
Erdogan បានជួបចរចារតាមទូរស័ព្ទតាមការផ្តើមគំនិតរបស់ភាគីរុស្ស៊ីដើម្បី
ពិភាក្សាអំពីវិធីសាស្ត្រប្រក្រតីទំនាក់ទំនងទ្វេភាគី។ ទាក់ទិនដល់បញ្ហានេះ
អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នាថ្ងៃទី ២៨
មិថុនា បានចាត់ទុកថា៖ អានការ៉ា បានមានជំហានដ៏ត្រឹមត្រូវនិងកាន់តែ
ជិតស្និតជាមួយម៉ូស្គូ។ ក្នុងពេលនោះ នាយករដ្ឋ មន្ត្រីទួរគី លោក Binali Yildirim
បានប្រកាសដំណាក់កាលប្រក្រតីទំនាក់ទំនងរវាងរុស្ស៊ីនិង ទួរគីបានចាប់ផ្តើម៕