រុស្ស៊ីប្រកាសបញ្ជីរាយនាមបណ្ដាប្រជាពលរដ្ឋអាមេរិកដែលត្រូវបានហាមឈាត់ឆ្លងព្រំដែន
|
អ្នកនាំពាក្សក្រសួងការបរេសរុស្ស៊ី លោក Alexander Lukhashevich (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៩ កក្កដា រុស្ស៊ីបានប្រកាសបញ្ជីរាយនាមបណ្ដាប្រជាពលរដ្ឋ អាមេរិកដែលត្រូវបានហាមឈាត់ឆ្លងព្រំដែននៅប្រទេសនេះ។ ក្នុងនោះ មានសមាជិក
សភាចំនួន ១ រូបនិងមុសញ្ញាចំនួន ១២ នាក់ដែលទាក់ទិកដល់ពន្ធនាគារនៅឈុង
សមុទ្រ Guantanamo និងពន្ធនាគារ Abu Ghraib។ អ្នកនាំពាក្សក្រសួងការបរេសរុស្ស៊ី
លោក Alexander Lukhashevich បានលើកច្បាស់ថា៖ រុស្ស៊ីដាក់បទហាមឈាត់នេះ ចំពោះសមាជិកសភាអាមេរិក លោក Jim Moran ចំណុះគណៈបក្សប្រជាធិបតេយ្យ
នៅរដ្ឋ Virginia ដើម្បីតបតវិញការដែល អាមេរិកទើបនឹងអនុវត្តបទហាមឈាត់ដូច្នេះ ទៅលើសមាជិកសភារុស្ស៊ី លោក Adam Delimkhanov នាថ្ងៃទី ២ កក្កដា កន្លងមក។ កាយវិកានេះរបស់រុស្ស៊ីគឺសំដៅតបតវិញការដែលអាមេរិកអនុវត្តបទដាក់ទណ្ឌកម្ម
ចំពោះប្រជាពលរដ្ឋរុស្ស៊ីចំនួន ១២ នាក់ដែលត្រូវបានភាគីអាមេរិកបាចាត់ទុករំលោភ
លើសិទ្ធិមនុស្ស នាខែ ឧសភា កន្លងមក៕