រុស្ស៊ីប្រកាសបទឈប់បាញ់គ្នានៅសមរភូមិនៅស៊ីរី
(VOVWORLD) - នាថ្ងៃទី ៣០ ខែសីហា រុស្ស៊ីបានប្រកាសថាកងកម្លាំងរដ្ឋាភិបាលស៊ីរីនឹងបញ្ឈប់ជាឯកតោភាគីនៅខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី។ បទបញ្ជានេះនឹងចូលជាធរមានផ្លូវការចាប់ពីម៉ោង ៦ ព្រឹក (ម៉ោងក្នុងតំបន់) នាថ្ងៃទី ៣១ ខែសីហា។
ទាហានរុស្ស៊ី និងស៊ីរីនៅបិស្តិ៍ត្រួតពិនិត្យមួយនៅខេត្ត Idlib (រូបថត៖ AFP/TTXVN) |
សេចក្តីប្រកាសរបស់មជ្ឈមណ្ឌលសម្រុះសម្រួលស៊ីរីនៃប្រទេសរុស្ស៊ី បានឲ្យដឹងថាបទឈប់បាញ់នៅខេត្ត Idlib គឺសំដៅ "ធ្វើឱ្យមានស្ថានភាពប្រកបដោយស្ថេរភាពនៅខេត្ត Idlib " ព្រមទាំងអំពាវនាវក្រុមខ្មាន់កំភ្លើងដែលប្រឆាំងនឹងរដ្ឋាភិបាលឱ្យបោះបង់ចោលនូវសកម្មភាពបង្កហេតុដោយប្រដាប់អាវុធ ដើម្បីចូលរួមនៅក្នុងដំណើរការសន្តិភាពនៅទីនេះផងដែរ៕