រុស្ស៊ីប្រឆាំងជំទាស់ការចោទប្រកាន់របស់អង់គ្លេសអំពីការតាមដាននាពេលកន្លងទៅ

(VOVWORLD) - មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីបានប្រឆាំងជំទាស់ការចោទប្រកាន់របស់ទីប្រឹក្សា សន្តិសុខអង់គ្លេស លោក Mark Sedwill ដែលបានចាត់ទុកថា៖ ម៉ូស្គូបានតាមដានអតីតភ្នាក់ងារចារកិច្ចរុស្ស៊ី Sergei Skripal ក្នុងរយៈពេលយូអង្វែង។ 
រុស្ស៊ីប្រឆាំងជំទាស់ការចោទប្រកាន់របស់អង់គ្លេសអំពីការតាមដាននាពេលកន្លងទៅ - ảnh 1 រុស្ស៊ីប្រឆាំងជំទាស់ការចោទប្រកាន់របស់អង់គ្លេសអំពីការតាមដាននាពេលកន្លងទៅ

មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីបានប្រឆាំងជំទាស់ការចោទប្រកាន់របស់ទីប្រឹក្សា សន្តិសុខអង់គ្លេស លោក Mark Sedwill ដែលបានចាត់ទុកថា៖ ម៉ូស្គូបានតាម ដានអតីតភ្នាក់ងារចារកិច្ចរុស្ស៊ី Sergei Skripal ក្នុងរយៈពេលយូអង្វែង។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននាថ្ងៃទី ១៣ មេសា ឯកអគ្គរដ្ឋទូត អង់គ្លេស លោក Alexander Yakovenko បានហៅទង្វើនេះជាការភ្ញាក់ផ្អើលដ៏ធំ មួយ ព្រមទាំង មន្ត្រីរូបនេះបានបដិសេធការចោទប្រកាន់របស់លោក Sedwill។ មន្ត្រីការទូតរុស្ស៊ីក៏បានដាក់សំណួរអំពីការដែលស្ថាប័ពរបស់អង់គ្លេសគ្មានពាក្យ បណ្តឹងណាមួយអំពីបញ្ហានេះក្នុងករណីការតាមដានជាការពិត។ រុស្ស៊ីអះអាងថា មិនឃើញសញ្ញាណាក៏ដូចជាការអំពាវនាវពីភាគីអង់គ្លេសអំពីការមិនពេញចិត្ត ចំពោះជីវភាពរស់នៅរបស់អតីតចារបុរស Skripal និងកូនស្រីរបស់លោកនៅ អង់គ្លេសទេ។ មន្ត្រីការទូតរូបនេះក៏បានឲ្យដឹងថែមទៀតថា៖ រុស្ស៊ីនឹងផ្ញើសំណូម ពរជាផ្លូវការដល់អង់គ្លេសដែលប្រឆាំងជំទាស់ដំណើរធ្វើការស៊ើបអង្គេតនៃអង្គការ ហាមឃាត់អាវុធគីមី (OPCW) ចំពោះរឿងបំពុលពោលខាងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ