រុស្ស៊ីប្រឆាំងជំទាស់ការរៀបចំសន្និសីទអន្តរជាតិលើកទី២ស្តីអំពីអ៊ុយក្រែន

រុស្ស៊ីប្រឆាំងជំទាស់ការរៀបចំសន្និសីទអន្តរជាតិលើកទី២ស្តីអំពីអ៊ុយក្រែន - ảnh 1
រដ្ឋមន្រ្តីកាបរទេសរុស្ស៊ីលោក Sergei Lavrov


(VOVworld)-រុស្ស៊ីទើបនឹងបដិសេធសំណើររបស់អាល្លឺម៉ង់ស្តីអំពីការរៀបចំសន្និសីទ
Geneva លើកទី២អំពីស្តិភាពនៅអ៊ុយកក្រែន។ ក្នុង កិច្ចប្រជុំនៃក្រុមប្រឹក្សាអឺរ៉ុបដែល
ប្រព្រឹត្តទៅនៅរដ្ឋធានី Viennaរបស់អូទ្រីស្ត នា ថ្ងៃទី៦ឧសភា រដ្ឋមន្រ្តីកាបរទេសរុស្ស៊ី
លោក Sergei Lavrov បានបដិសេធការ រៀបចំវង់ចរចារស្តិភាពថ្មីសម្រាប់អ៊ុយក្រែន ក្រោយពីកិច្ចព្រមព្រៀងនៃវង់ចរចារទី ១ នាថ្ងៃទី១៧មេសាកន្លងទៅ ពុំទាន់បាន
អនុវត្តន៍។ លោក​ Lavrov បានសង្កត់ធ្ងន់ ថា ប្រសិនបើកិច្ចចរចារណាមួយដោយ
គ្មានការចូលរួមរបស់ប្រជាជនអ៊ុយក្រែន ខាងកើតនិងអគ្នេយ៍គឺពិបាកនាំមកនូវលទ្ធ
ផលបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ