រុស្ស៊ីប្រតិបត្តិតាមច្បាប់អន្តរជាតិក្នុងការដាក់ពង្រាយកងទ័ពនៅឯបរទេស

រុស្ស៊ីប្រតិបត្តិតាមច្បាប់អន្តរជាតិក្នុងការដាក់ពង្រាយកងទ័ពនៅឯបរទេស  - ảnh 1
រុស្ស៊ីប្រតិបត្តិតាមច្បាប់អន្តរជាតិក្នុងការដាក់ពង្រាយកងទ័ពនៅឯបរទេស (Image: Vietnam+)

(VOVworld) – ប្រធានគណៈកម្មាធិការសន្តិសុខនិងការពារប្រទេសចំណុះក្រុម
ប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោក Viktor Ozerov នាថ្ងៃទី ៧ មេសា​ បានឲ្យ
ដឹងថា៖ រុស្ស៊ីប្រតិបត្តិតាមច្បាប់អន្តរជាតិក្នុងការដាក់ពង្រាយកងទ័ពនៅឯបរទេស
និងបណ្ដាតំបន់នៅអ៊ុយក្រែនមិនអាចទាមទាឲ្យសហព័ន្ធរុស្ស៊ីដាក់ពង្រាយកំលាំង រក្សាសន្តិភាពរបស់រុស្ស៊ីនៅតំបន់របស់ខ្លួននោះទេ។ លោក  Viktor Ozerov បាន
ឲ្យដឹងថា៖ ទាហានរក្សាសន្តិភាពរុស្ស៊ីគ្រាន់តែដាក់ពង្រាយនៅតំបន់ដែនដីរបស់
ប្រទេសមួយផ្សេងក្នុងក្របខ័ណ្ឌការកំណត់អន្តរជាតិជាធរមានមិនមែនដោយ
សំណូមពររបស់រដ្ឋអំណាចតំបន់ទេ។ លោក Viktor Ozerov បានលើកច្បាស់ថា៖
ប្រសិនបើ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តអំពីការដាក់
ពង្រាយទាហានរក្សាសន្តិភាព ពេលនោះ រុស្ស៊ីអាចចូលរួមកំលាំងរក្សាសន្តិភាព
ដើម្បីរក្សាសន្តិសុខក្នុងតំបន់មួយ។ សេចក្តីថ្លែងការពោលខាងលើរបស់ លោក
Viktor Ozerov ត្រូវបាននាំចេញ នាថ្ងៃដ៏ដែល បន្ទាប់ពីតំណាងក្រុមប្រឹក្សាខេត្ត
Donetsk (ភាគខាងកើតអ៊ុយក្រែន) និងបាតុករគាំទ្រសហព័ន្ធភាវូបនីយកម្ម
អ៊ុយក្រែនបានប្រកាសសេចក្តីថ្លែងការអំពីឯករាជ្យរដ្ឋរបស់សាធារណៈរដ្ឋ
ប្រជាជន Donetsk ហើយស្នើឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដាក់
ពង្រាយកំលាំងរក្សា សន្តិភាពនៅខេត្តនេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត
 នាថ្ងៃទី ៧ មេសា ប្រធានាធិបតីបណ្តោះ អាសន្តអ៊ុយក្រែន លោក Oleksander
 Turchinov បានប្រកាសអំពីការបង្កើតគណៈកម្មាធិការប្រឆាំងវិបត្តិ ហើយនឹងជំរុញ យ៉ាងខ្លាំងរាល់សកម្មភាពរាំងស្កាត់ការបែងចែកដែនដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ