រុស្ស៊ីពិនិត្យមើលវិធានការតបតវិញអាមេរិកដែលទាក់ទិនដល់បណ្ដាមូលដ្ឋានការទូត

(VOVWORLD) - នាថ្ងៃទី ១១ តុលា ប្រធាននាយកដ្ឋានទទួលបន្ទុកតំបន់អាមេរិកខាង ជើងចំណុះក្រសួងការបរទេសរុស្ស៊ី លោក Georgiy Borisenko បានឲ្យដឹងថា៖ ម៉ូស្គូ កំពុងពិចារណាវិធានការទប់ទល់នឹងស្ថានភាពពាន់ព័ន្ធដល់បណ្ដាមូលដ្ឋានការទូត របស់រុស្ស៊ីប្រចាំនៅអាមេរិក។ 
រុស្ស៊ីពិនិត្យមើលវិធានការតបតវិញអាមេរិកដែលទាក់ទិនដល់បណ្ដាមូលដ្ឋានការទូត - ảnh 1 រុស្ស៊ីពិនិត្យមើលវិធានការតបតវិញអាមេរិកដែលទាក់ទិនដល់បណ្ដាមូលដ្ឋានការទូត

(VOVworld) – នាថ្ងៃទី ១១ តុលា ប្រធាននាយកដ្ឋានទទួលបន្ទុកតំបន់អាមេរិកខាង ជើងចំណុះក្រសួងការបរទេសរុស្ស៊ី លោក Georgiy Borisenko បានឲ្យដឹងថា៖ ម៉ូស្គូ កំពុងពិចារណាវិធានការទប់ទល់នឹងស្ថានភាពពាន់ព័ន្ធដល់បណ្ដាមូលដ្ឋានការទូត របស់រុស្ស៊ីប្រចាំនៅអាមេរិក។ ក្នុងនោះ មិនលើកលែងលទ្ធភាព ម៉ូស្គូនឹងទាមទានូវ សមភាពខាងចំនួនបុគ្គលិកការទូតនៃប្រទេសទាំងពីរ។ ប្រការនេះមានន័យថា៖ ការកាត់បន្ថាយបុគ្គលិកការទូតអាមេរិកប្រចាំនៅរុស្ស៊ីឲ្យចុះនៅត្រឹមតែ ៣០០ នាក់ឬតិចជាងនេះ។ ផ្តោតទៅលើលទ្ធភាពបិទទ្វារអគ្គស្ថានកុងស៊ុលអាមេរិកប្រចាំនៅរុស្ស៊ី លោក Borisenko បានឲ្យដឹងថា៖ ម៉ូស្គូមិនលើកលែងជម្រើសណាមួយឡើយ។ មន្ត្រីរូបនេះក៏បានអះអាងថា៖ ម៉ូស្គូមិនទាន់លុបចោលគំនិតប្តឹងតវ៉ារដ្ឋាភិបាលអាមេរិកអំពីរឿងហេតុទាក់ទិនដល់អគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុង San Franciso ទេ។ មុននេះនាថ្ងៃទី ២ កញ្ញា រដ្ឋអំណាចអាមេរិកបានបិទទ្វារអគ្គស្ថានកុងស៊ុលរបស់រុស្ស៊ីប្រចាំនៅទីក្រុង San Franciso  ស្ថាប័នតំណាងពាណិជ្ជកម្មរបស់រុស្ស៊ីប្រចាំនៅវ៉ាស៊ីនតោននិងសាខាស្ថាប័ននេះប្រចាំនៅទីក្រុង New York អាមេរិក។ ទង្វើទាំងនេះត្រូវបានចាត់ទុកជាការតបតវិញការទាមទាកាត់បន្ថយបរិមាណបុគ្គលិកការទូតរបស់អាមេរិកប្រចាំនៅរុស្ស៊ីរបស់វិមាន Kremlin៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ