រុស្ស៊ីព្រមានតបតវិញយ៉ាងម៉ឹងម៉ាត់ចំពោះវិធានការដាក់ទណ្ឌកម្មរបស់អាមេរិក

(VOVWORLD) -តាំងពីឆ្នាំ ២០១១ មក កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីដាក់សម្ពាធតម្រង់លើរុស្ស៊ីបានលើសពីចំនួន ៥០ ដងហើយ។
រុស្ស៊ីព្រមានតបតវិញយ៉ាងម៉ឹងម៉ាត់ចំពោះវិធានការដាក់ទណ្ឌកម្មរបស់អាមេរិក - ảnh 1 រុស្ស៊ីព្រមានតបតវិញយ៉ាងម៉ឹងម៉ាត់ចំពោះវិធានការដាក់ទណ្ឌកម្មរបស់អាមេរិក

នាថ្ងៃទី ៦ មេសា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្ដីជូនដំណឹងដោយសង្តត់ធ្ងន់ថា៖ ម៉ូស្គូនឹងតបតវិញយ៉ាងម៉ឹងម៉ាត់ចំពោះវិធានការដាក់ទណ្ឌកម្មរបស់អាមេរិក។ សេចក្ដីជូនដំណឹងពោលខាងលើបានលើកច្បាស់ថា៖ តាំងពីឆ្នាំ ២០១១ មក កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីដាក់សម្ពាធតម្រង់លើរុស្ស៊ីបានលើសពីចំនួន ៥០ ដងហើយ។  ថ្វីបើវិធានការដាក់ទណ្ឌកម្មទាំងនេះគឺមិនទទួលបានលទ្ធផលក៏ដោយ។ យោងតាមក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រាល់គោលនយោបាយរបស់វ៉ាស៊ីនតោនគឺមិនសមស្រប ហើយប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយបង្កឲ្យខូចខាតដល់អាមេរិក។ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថាគ្មានវិធានការដាក់សម្ពាធណាមួយ ដែលអាចបណ្ដាលឲ្យរុស្ស៊ីបោះបង់គោលនយោបាយដែលបានជ្រើសរើសនោះឡើយ ព្រមទាំងព្រមានថាប្រទេសខ្លួននឹងតបតវិញយ៉ាងម៉ឹងម៉ាត់ចំពោះរាល់ការវាយប្រហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ