រុស្ស៊ី​ព្រមាន​ពី​ការដែល​ប្រទេស​ជា​ច្រើន​អនុញ្ញាត​ឲ្យ​យន្ត​ហោះ​យោធា​របស់​អ៊ុយ​ក្រែន​​​ ចូល​ដែន​អាកាស​របស់​ខ្លួន​

(VOVWORLD) - នៅថ្ងៃទី៦ ខឺមីនា រុស្ស៊ីបានព្រមានបណ្តាប្រទេសជិតខាងរបស់អ៊ុយក្រែន រួមទាំងសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) អំពីការអនុញ្ញាតឲ្យយន្តហោះយោធាអ៊ុយក្រែន ហោះហើរចូលដែនអាកាសរបស់ខ្លួន។ ក្រសួងការពារជាតិរុស្ស៊ីបានហៅសកម្មភាពនេះថា ជាសកម្មភាពជ្រៀតជ្រែក ចូលរួមក្នុងជម្លោះប្រដាប់អាវុធ។
រុស្ស៊ី​ព្រមាន​ពី​ការដែល​ប្រទេស​ជា​ច្រើន​អនុញ្ញាត​ឲ្យ​យន្ត​ហោះ​យោធា​របស់​អ៊ុយ​ក្រែន​​​ ចូល​ដែន​អាកាស​របស់​ខ្លួន​ - ảnh 1អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov។ (រូបថត៖ RIA Novosti)

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថា រុស្ស៊ីទទួលបានព័ត៌មានយ៉ាងប្រាកដថា យន្តហោះចម្បាំងអ៊ុយក្រែន បានហោះហើរទៅកាន់ប្រទេសរ៉ូម៉ានី និងប្រទេសជិតខាងផ្សេងទៀត។ ការប្រើប្រាស់មូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសជិតខាង ដើម្បីទទួលយន្តហោះយោធារបស់អ៊ុយក្រែន តាមនោះគាំទ្រដល់សកម្មភាពប្រើប្រាស់កម្លាំង ប្រឆាំងនឹងកងទ័ពរុស្ស៊ី នឹងត្រូវបានចាត់ទុកថា ជាការចូលរួមក្នុងជម្លោះប្រដាប់អាវុធ។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត ដើម្បីបង្កលក្ខណៈងាយស្រួសម្រាប់ប្រតិបត្តិការជំនួយមនុស្សធម៌ នៅថ្ងៃទី ៧ ខែមីនា កងទ័ពរុស្ស៊ីបានឈប់បាញ់ និងបើកច្រករបៀងមនុស្សធម៌នៅក្នុងទីក្រុងចំនួន ៤ នៃប្រទេសអ៊ុយក្រែន រួមមានរដ្ឋធានី Kiev ទីក្រុង Kharkov, Sumy និង Mariupol ។ សេចក្តីសម្រេចចិត្តនេះ ត្រូវបាននាំចេញដោយផ្អែកលើស្ថានភាពមនុស្សធម៌នៅក្នុងទីក្រុងទាំងនេះ និងតាមសំណើដោយផ្ទាល់របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ច្រករបៀងមនុស្សធម៌ត្រូវបានបើកនៅវេលាម៉ោង១០  ម៉ោងនៅទីក្រុងម៉ូស្គូ ពោលគឺម៉ោង ១៤ ថ្ងៃទី ៧ ខែមីនា ម៉ោងនៅវៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ