រុស្ស៊ីព្រមានអាមេរិកប្រសិនបើអនុវត្តកាំជ្រួចលើដីគោកនៅទ្វីបអឺរ៉ុប
|
រុស្ស៊ីព្រមានអាមេរិកប្រសិនបើអនុវត្តកាំជ្រួចលើដីគោកនៅទ្វីបអឺរ៉ុប (VNP) |
Vovworld-នាថ្ងៃទី១១មិថុនា រុស្ស៊ីបានព្រមានអាមេរិកអំពីផលវិបាកអាក្រក់
ប្រសិនបើវ៉ាស៊ីនតោនអនុវត្តកាំជ្រួចលើដីគោកនៅទ្វីបអឺរ៉ុប ទន្ទឹមនឹងនោះចាត់
ទុកនេះជាសកម្មភាពរំលោភទៅលើសន្ធិសញ្ញាកាំជ្រួចរយៈមធ្យមនិងរយៈខ្លី (INF)
នាឆ្នាំ១៩៨៧។ ដោយការជ្រាបផែនការរបស់វ៉ាស៊ីតោនដាក់ពង្រាយនៅប៉ូឡូញ
និងរ៉ូមានីបណ្ដាប្រព័ន្ធមានលទ្ធភាពបាញ់បង្ហោះកាំជ្រួចរយៈដំណើរ Tomahawk
ក្រសួងការបរទេសរុស្ស៊ីបានចាត់ទុកថា ប្រការនោះនឹងរំលោភដោយផ្ទាល់ទៅលើ
សន្ធិសញ្ញា INF។ រុស្ស៊ីបានសង្កត់ធ្ងន់ថា រាល់សកម្មភាពដូច្នេះមានន័យថា ភាគី
អាមេរិកនឹងបំផ្លាញយន្តការទាំងស្រុងនៃ INF រួមជាមួយផលវិបាកទាំងអស់ដែល
ភ្ជាប់ទៅជាមួយ។ នាសប្ដាហ៍មុន មជ្ឈដ្ឋានមន្ត្រីការពារជាតិអាមេរិកបានឲ្យដឹងថា
វ៉ាស៊ីនតោនកំពុងពិនិត្យការបង្កើនប្រព័ន្ធការពារកាំជ្រួចឬដាក់ពង្រាយកាំជ្រួចលើ
ដីគោកនៅទ្វីបអឺរ៉ុបសំដៅគំរាមកំហែងរុស្ស៊ីក្នុងកាលៈទេសៈទំនាក់ទំនងរវាងរុស្ស៊ី
និងលោកខាងលិចកំពុងតានតឹងឡើង៕