រុស្ស៊ីព្រមានអាមេរិកអំពីការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី១៦ខែសីហា ក្រសួងការបរទេស រុស្ស៊ីបានចេញការព្រមានថា រាល់ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកសំដៅលើបុគ្គលម្នាក់និងក្រុមហ៊ុនមួយរបស់ រុស្ស៊ីដែលពាក់ព័ន្ធនឹងបញ្ហារបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិកកូរ៉េ អាចរងផលប៉ះពាល់ដល់ដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ 

នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងពោលខាងលើបានចាត់ទុកថា ក្រុងវ៉ាស៊ីនតោន “មិនបានដឹង” ថារបៀបដាក់ "សម្ពាធអតិបរមា" ទៅលើក្រុងព្យុងយ៉ាង គឺគ្រោះថ្នាក់យ៉ាងដូចម្ត៉េចឡើយ។

សូមគូសបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើសេវាកំពង់ផែរុស្ស៊ីជាមួយក្រុមហ៊ុនចិនមួយចំនួនពីបទ ជួយនាវាកូរ៉េខាងជើងនិងលក់បារី ស្រាឲ្យក្រុងព្យុងយ៉ាង។ សេចប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា យុទ្ធវិធីរបស់សហរដ្ឋអាមេរិកស្ថិតដើរហួសពីក្របខ័ណ្ឌរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រឹមតែប៉ះពាល់ដល់វឌ្ឍនភាពទទួលបានបាននាពេលថ្មីៗនេះតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ