រុស្ស៊ីមិនទទួលស្គាល់ “ឱសានុវាទ” ទាក់ទិនដល់អ៊ុយក្រែន
|
រុស្ស៊ីមិនទទួលស្គាល់ “ឱសានុវាទ” ទាក់ទិនដល់អ៊ុយក្រែន (Image: VNA) |
(VOVworld) – ថ្លែងមតិនៅវិទ្យុសម្លេងរុស្ស៊ីនាថ្ងៃទី ៩ កុម្ភៈ អ្នកនាំពាក្យរបស់ប្រធានាធិ
បតីរុស្ស៊ី លោក Dmirty Peshkov បានអះអាងថា៖ ម៉ូស្គូជានិច្ចកាលលើកកំពស់សុឆ័ន្ទៈ ជួបសន្ទនានិងគោរពភាគីនានាក្នុងការចរចារសន្តិភាព ព្រមទាំង គ្មានប្រទេសណាមួយ អាចមានកាយវិការតាមរបៀបដាក់សម្ពាធ ឬ នាំចេញ “ឱសានុវាទ” ចំពោះរុស្ស៊ីទេ។ សេចក្តីថ្លែងការណ៍ពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីកាសែត “Wall Street Journal” របស់អាមេរិកបានឲ្យដឹងថា៖ អធិកាបរតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននាំ
ចេញ ឱសានវាទមួយ សំរាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងនោះ ស្នើរឲ្យរុស្ស៊ីត្រូវទទួលស្គាល់ផែនការសន្តិភាពរបស់បារាំងនិងអាល្លឺម៉ង់ស្តីអំពី
ដំណោះស្រាយវិបត្តិនៅអ៊ុយក្រែនមុន ថ្ងៃទី ១១ កុម្ភៈ បើសិនជាប្រឈមមុខនឹង
បណ្ដាបទដាក់ទណ្ឌកម្មថ្មី។ ថ្ងៃទី ១១ កុម្ភៈខាងមុខក៏ជាថ្ងៃដែលថ្នាក់ដឹកនាំ
របស់បារាំងរុស្ស៊ីអាល្លឺម៉ង់និងអ៊ុយក្រែនដំណើការសន្និសីទកំពូលចតុភាគីនៅ
ទីក្រុង Minsk របស់បែឡារុសដើម្បីពិភាក្សាអំពីស្ថានភាពនៅ អ៊ុយក្រែន៕