រុស្ស៊ីមានផែនការផ្អាក់ដឹកជញ្ជូនឧស្ម័ន្ធឆ្លងកាត់អ៊ុយក្រែន
|
រុស្ស៊ីមានផែនការផ្អាក់ដឹកជញ្ជូនឧស្ម័ន្ធឆ្លងកាត់អ៊ុយក្រែន |
(VOV)_ក្នុងជំនួបប្រាស្រ័យនាថ្ងៃទី១៤ មករា នៅទីក្រុងមូស្គូ (រុស្ស៊ី) ជាមួយអនុ
ប្រធានគណៈកម្មការទ្វីបអឺរ៉ុប (EC) ទទួលបន្ទុកផ្នែកថាមពល លោក Maros Sefcovic
អគ្គនាយក Gazprom លោក Alexei Miller បានស្នើ់ EU ត្រូវកសាងប្រព័ន្ធបំពង់ថ្មីទៅ
ទួរគីដើម្បីទទួលឧស្ម័នដុតរបស់រុស្ស៊ី។ លោក Alexei Miller ព្រមានថាបណ្ដាប្រ
ទេសអឺរ៉ុបមានតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ ដើម្បីកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្មី
ទទួលលឧស្ម័នដុតថ្មីពីរុស្ស៊ី នៅតំបន់ព្រំដែនរវាងទួរគីនិងក្រិក ប្រសិនបើមិនដូ
ច្នេះ បរិមាណឧស្ម័នដុតនេះអាចលក់អោយទីផ្សារផ្សេងៗ។
ទាក់ទិនដល់កិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នដុតរបស់រុស្ស៊ីសំរាប់អ៊ុយក្រែន អគ្គនាយក Gazprom បានអោយដឹងថា៖នៅមានករណីផ្អាកការផ្គត់ផ្គង់ឧស្ម័នដុតពី
រុស្ស៊ីឆ្លងកាត់អ៊ុយក្រែនទៅអឺរ៉ុប នៅរដូវរងារនេះ ដោយសារអ៊ុយក្រែនជួបការលំ
បាកខាងហិរញ្ញវត្ថុ៕