រុស្ស៊ីមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារផលប្រយោជន៍ជាតិ
|
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថតៈTTXVN) |
(VOVworld)-ក្នុងទិវាឯកភាពប្រទេសជាតិ (ថ្ងៃទី៤វិច្ឆិកា)ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin បានប្រកាសថា រុស្ស៊ីមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារ
ផលប្រយោជន៍ជាតិ និងគ្មានការគំរាមកំហែងណាមួយអាចបង្ខំឲ្យប្រជាជនរុស្ស៊ី
បោះបង់ចោលតម្លៃក៏ដូចជាឧត្តមគតិរបស់ខ្លួនឡើយ។ លោក Putin ឲ្យដឹងថា
ក្នុងឆ្នាំ២០១៤ ប្រទេសរុស្ស៊ីត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើន
ប៉ុន្តែរុស្ស៊ីបានបញ្ជាក់ថា អាចការពារផលប្រយោជន៍របស់ជាតិ។ លោក Putin
បានសង្កត់ធ្ងន់ថា ទិវាឯកភាពជាតិបាន គូសសញ្ញានូវការស្មោះត្រង់របស់ ប្រជា
ជនចំពោះប្រទេសជាតិ៕