រុស្ស៊ីមានសុទិដ្ឋិនិយមអំពីយថាទស្សន៍ទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1
|
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov
(រូបថតៈRIA Novosti ) |
(VOVworld)-អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងជាប្រធានក្រុមចរចារនុយក្លេអ៊ែររបស់
រុស្ស៊ី លោក Sergei Ryabkov នាថ្ងៃទី១១វិច្ឆិកា បានឲ្យដឹងថា លោកមានសុទិដ្ឋិ
និយម អំពីការដែលប្រទេសមហាអំណាចលើពិភពលោកអាចទទួលបានកិច្ចព្រម
ព្រៀងជាមួយអ៊ីរ៉ង់ ដែលតាមការបរិច្ឆេទគឺថ្ងៃទី២៤វិច្ឆិកាខាងមុខ។ ថ្លែងមតិ ជាមួយ
មជ្ឈដ្ឋានសារព័ត៌មាននៅរដ្ឋធានី Muscat របស់ Oman លោក Ryabkov បានជម្រុញ
ភាគីនានាទទួលបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក្នុងជំនួបចរចារនា ថ្ងៃទី២៤វិច្ឆិកា។
ក្នុងថ្ងៃដដែល មន្រ្តីជាន់ខ្ពស់របស់អ៊ីរ៉ង់ និងក្រុមP5+1 រួមមាន (អាមេរិក អង់ក្លេស
បារាំង ចិន រុស្ស៊ីនិងអាល្លឺម៉ង់)បានឈានចូលវង់ចរចារថ្មី ដោយសង្ឃឹមថា អាច
ទទួលបានកិច្ចព្រមព្រៀងពេញលេញអំពីកម្មវិធីនុយក្លេ អ៊ែរ របស់តេហ៉េរង់តាម
កាលបរិច្ឆេតពោលខាងលើ៕