រុស្ស៊ីរិះគន់បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក

(VOVWORLD) -មុននេះ នាថ្ងៃដដែល កាសែតសហរដ្ឋអាមេរិកបានចុះផ្សាយសេចក្ដីជូនដំណឹងបានឲ្យដឹងថា រាល់បទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ី ដែលទាក់ទិននឹងករណីបំពុល អតីតចារបុរស លោក Sergei Skripal និងកូនស្រីរបស់លោកនៅអង់គ្លេស នឹងចូលជាធរមានជាផ្លូវការនាថ្ងៃទី ២៧ សីហាខាងមុខ។
រុស្ស៊ីរិះគន់បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក - ảnh 1 ប្រធានគណកម្មាធិការDuma ជាតិរុស្ស៊ី លោក Leonid Slutsky ។ រូបថត: TASS / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាថ្ងៃទី ២៤ សីហា ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា រាល់បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ដែលទាក់ទិននឹងករណីបំពុលអតីតចារបុរស លោក Sergei Skripal និងកូនស្រីរបស់លោក នៅអង់គ្លេស នឹង បង្កើនភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី។

មុននេះ នាថ្ងៃដដែល កាសែតសហរដ្ឋអាមេរិកបានចុះផ្សាយសេចក្ដីជូនដំណឹងបានឲ្យដឹងថា រាល់បទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ី ដែលទាក់ទិននឹងករណីបំពុល អតីតចារបុរស លោក Sergei Skripal និងកូនស្រីរបស់លោកនៅអង់គ្លេស នឹងចូលជាធរមានជាផ្លូវការនាថ្ងៃទី ២៧ សីហាខាងមុខ។ តាមនោះ ក្រសួងការបរទេសអាមេរិកនឹងបញ្ឈប់រាល់សកម្មភាពជួយឧបត្ថម្ភ សកម្មភាពជួញដូរអាវុធ និងការផ្តល់ហិរញ្ញប្បទានដល់ប្រទេសរុស្ស៊ី។ អាមេរិកក៏នឹងបដិសេធការផ្តល់កញ្ចប់ឥណទាន និងហាមឃាត់ការនាំចេញបច្ចេកវិទ្យានិងសម្ភារៈសន្តិសុខមួយចំនួនទៅកាន់រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ