រុស្ស៊ីរិះគន់ផែនការសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន


រុស្ស៊ីរិះគន់ផែនការសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន - ảnh 1
រុស្ស៊ីរិះគន់ផែនការសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន (Image: VNA)

(VOVworld) – មាត្រាភាគច្រើនក្នុងផែនការសន្តិសុខដែលប្រធានាធិបតីអ៊ុយក្រែន
លោក Petr Poroshenko បានផ្តើមឡើង មានចរិតលក្ខណៈឱសានុវាទ គ្មានការចរចារ និងប្រការនេះដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀងទីក្រុង Geneva ដែលបានចុះហត្ថលេខា
នាថ្ងៃទី ១៧ មេសា។ នេះគឺជាសេចក្តីថ្លែងការបស់រដ្ឋម​ន្ត្រីការបរទេសរុស្ស៊ី លោក
Sergei Lavrov ដែលត្រូវបាននាំចេញ នាថ្ងៃទី ២១ មិថុនា។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានសម្តែងការព្រួយបារម្ភចំពោះផែនការសន្តិភាព ក្នុងពេលដែល យុទ្ធនាការយោធា នៅកំពុងត្រូវបានជំរុញយ៉ាងខ្លាំង។ នាថ្ងៃដ៏ដែល គណៈកម្មាធិការស៊ើបអង្កេតសហប័ន្ធ រុស្ស៊ីបានចេញបទដេញចាប់អន្តរជាតិចំពោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីទីរបស់
អ៊ុយក្រែន លោក Arsen Avakov និងទេសាភិបាលខេត្ត Dnepropetrovsk លោក Igor
Kolomoisky។ ក្រៅពីនោះ ស្ថាប័នធ្វើស៊ើបអង្កេតរុស្ស៊ីកំពុងកំណត់ឈ្មោះបណ្ដា មេបញ្ជានិងទាហានរបស់កងទ័ពអ៊ុយក្រែនដែលទាក់ទិនដល់យុទ្ធនាការយោធា
ប្រឆាំង ជំទាស់បាតុករគាំទ្រសហព័ន្ធភាវូបនីយកម្មនៅតំបន់ភាគអាគ្នេយ៍អ៊ុយក្រែន
ផងដែរ។ ក្នុងពេលនោះ ទោះបីជា​ បទឈប់បាញ់របស់ប្រធានាធិបតី Poroshenko
ត្រូវបាន​ប្រកាសក្តី ប៉ុន្តែ ការប៉ះទង្កិចនៅកើតមានឡើងជាបន្តក្នុងតំបន់ខាងកើត
ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ