រុស្ស៊ីរិះគន់រាល់វិធានការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក

រុស្ស៊ីរិះគន់រាល់វិធានការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov
 (រូបថតៈ presstv.ir)


(VOVworld)-នាថ្ងៃទី១១មិនា រុស្ស៊ីបានឡើងសំលេងរិះគន់រាល់វិធានការដាក់ ទណ្ឌកម្មថ្មីដែលអាមេរិកដាក់ចំពោះធនាគាធំបំផុតលើឧបទ្វីបគ្រីម និងបុគ្គល
មួយចំនួននៅភាគខាងកើតអ៊ុយក្រែន ដោយចាត់ទុកនេះជាសកម្មភាព បង្ក
រឿងនយោបាយ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាន
ចាត់ទុកថា គ្មានទំនាក់ទំនងដ៏សមស្របណាមួយ ដើម្បីបកស្រាយឲ្យ សេច
ក្តីសម្រេចពោលខាងលើឡើយ។ លោកក៏បានចាត់ទុកការដែលអាមេរិក ចោទប្រកាន់រុស្ស៊ីគាំទ្រភាគីប្រឆំាងនៅភាគខាងកើតអ៊ុយក្រែនជាសកម្មភាព
គ្មានន័យ។ លោកបានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ រុស្ស៊ី មិនធ្លាប់ទទួល
បានភស្តុតាងមួយណាពីភាគីអាមេរិកដែលសរឲ្យឃើញថា ម៉ូស្កូគាំទ្រភាគីប្រ ឆាំងនៅភាគខាងកើតអ៊ុយក្រែនឡើយ ព្រមទាំងអះអាងថា រុស្ស៊ីមិនចុះញ៉ម ចំពោះការបង្ករឿងហេតុនេះទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ