រុស្ស៊ីរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិសម្រាប់ជនរងគ្រោះដោយទឹកជំនន់
|
ទឹកជំនន់នៅតំបន់Krasnodarភាគខាងត្បូងរបស់រុស្ស៊ី
(រូបថតៈ Internet) |
(VOVworld)-ប្រធានាធិបតីរុស្ស៊ី Vladimir Putin នាថ្ងៃទី៨កក្កដាបានចុះហត្ថលេខា
លើ អនុក្រិត រៀបចំពិធីកាន់ទុក្ខលើទូទាំងប្រទេសរុស្ស៊ីនាថ្ងៃទី៩កក្កដា ដើម្បីរំលឹក
វិញ្ញាក្ខ័នដល់បណ្តាជនរងគ្រោះទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្រ្តនៅតំបន់Krasnodar ភាគខាងត្បូងរបស់រុស្ស៊ី។ គ្រោះទឹកជំនន់នេះ ធ្វើឲ្យមនុស្សចំនួន១៥០នាក់ត្រូវស្លាប់ និង១២ពាន់នាក់រងរបួស និងធ្វើឲ្យខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត។នាសព្វថ្ងៃ ការងារជំនះពុះពាលើផលវិបាកនេះកំពុងបានដំណើការដោយ មមាញឹក៕