រុស្ស៊ីរៀបចំពិធីដំឡើងក្តាររំលឹកវិញ្ញាណខ័ណ្ឌគុណូបការៈរបស់អតីតកម្មាភិបាលការទូត
|
ក្រសួងការបរទេសរុស្ស៊ីរៀបចំពិធីដំឡើងក្តាររំលឹកវិញ្ញាណខ័ណ្ឌគុណូបការៈរបស់អតីតកម្មាភិបាល
ការទូតក្នុងសម័យកាលសង្គ្រាមការពារជាតិដ៏មហិមារនៅអតីតក្រសួងគណៈកម្មាធិការការទូត
ប្រជាជន។ (Image:VOV) |
(VOVworld) – នារសៀលថ្ងៃទី ១០ កុម្ភៈ នៅទីក្រុងមូស្គូ ក្រសួងការបរទេសរុស្ស៊ី
បានរៀបចំពិធីដំឡើងក្តាររំលឹកវិញ្ញាណខ័ណ្ឌគុណូបការៈរបស់អតីតកម្មាភិបាល
ការទូតក្នុងសម័យកាលសង្គ្រាមការពារជាតិដ៏មហិមារនៅអតីតក្រសួងគណៈ
កម្មាធិការការទូតប្រជាជន។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក
Sergei Lavrov បានសង្កត់ធ្ងន់ថា៖
“ដោយមានសកម្មភាពនេះ យើងបានរួមចំណែកជាក់ស្តែងក្នុងការខំប្រឹងប្រែងរួម ដើម្បីរក្សាការពិតប្រវត្តិសាស្ត្រសំរាប់ជំនាន់ក្រោយៗនិងការពារឋានៈដ៏ត្រឹមត្រូវ របស់ប្រទេសរុស្ស៊ីលើឆាកអន្តរជាតិ។”
នេះគឺជាផែនការតាមការផ្តើមគំនិតរបស់ក្រុមប្រឹក្សារអតីតកម្មាភិបាលនៃក្រសួង
ការបរទេសរុស្ស៊ី៕