រុស្ស៊ីរំលឹកខួបអនុស្សាវរីយ៍ទិវាជ័យជំនះលើពូកហ្វាសីស្តអាល្លឺម៉ង។
(VOVWORLD) /  
(VOVWORLD)-ថ្ងៃទិ៩ឧសាភានៅទូទាំងប្រទេសរុស្ស៊ីបានប្រព្រឹត្តទៅបណ្តា
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាជ័យជំនះលើពូកហ្វាស៊ីស្តអាល្លឺម៉ង។ថ្លែង
សុន្តរកថាស្វាគមបណ្តាអតីតយុទ្ឋជនការពារប្រទេសនិងប្រជាជនរុស្ស៊ី ប្រធា-
នាធិបតីVladimir Putin បានចាត់ទុកថា ប្រជាជនរុស្ស៊ី មានការតព្វកិច្ចដ៍ខ្ពង់ខ្ពស់
គឺថែរក្សាម៉ែម័រពិសិដ្ឋអំពីយុទ្ឋជ័យរបស់បណ្តាជនឈ្នះ ចិញ្វឹមបីបាចស្មារតី
ស្នេហាជាតិ និងមោទនភាពរបស់បណ្តាជំនាន់វ័យក្មេងចំពោះជ័យជំនះរួមដ៍
មហិមានេះ។ ប្រធានាធិបតីVladimir Putin បានលើកច្បាស់ថា“ យើងទាំងអស់
គ្នាត្រួវកត់ចំណាំថា ហេតុអ្វីបានជាសង្គ្រាមបានកើតមានឡើងនិងធ្វើវិភាគ
អំពីបណ្តាមេរៀននៃ សង្គ្រាមពីព្រោះថា៖វានៅមានចរិតលក្ខណះព្រឹត្តិការណ៏
ក្តៅគគុកដ៍ដែល។ថ្ងៃនេះ ខ្ញុំចង់អះអាងឡើងវិញថា ការអនុវត្តយ៉ាងម៉ឹងមាត់
នូវបណ្តាបទដ្ឋានអន្តរជាតិ គោរពអធិបតេយ្យភាពរដ្ឋនិងងការជ្រើសរើសនៃ
ប្រជាជាតិនិមួយៗជាការធានា១ក្នុងចំណោមការធានាដើម្បីមិនទុកឲ្យសោក
នាដកម្មនៃសង្គ្រាមកើតមានឡើងជាថ្មីម្តងទៀត“។
បន្ទាប់ពីបទថ្លែងមតិរបស់ ប្រធានាធិបតីVladimir Putin គឺជាពិធីព្យុហយាត្រា
នៃបណ្តាកងកំលាំងប្រដាប់អាវុធរុស្ស៊ី។
|
ពិធីព្យុហយាត្រា នៃបណ្តាកងកំលាំងប្រដាប់អាវុធរុស្ស៊ី (internet) |
មុននោះនាថ្ងៃទី៨ឧសភាបណ្តាអតីតយុទ្ធជននឹងអង្គការយុវជន បានមក
ដាក់កម្រងផ្កានៅផ្នូរយុទ្ធជនពលីអនាមិក នៅក្បែរជញ្ជាំងវិមានក្រែមឡាំង ស្តូប
នាយសេនាប្រមុខ Zhukov នឹងស្តូបអនុស្សាវរីយ៏យកឈ្មោះទីក្រុងវីរះភាពម៉ូស្កូវ។
ថ្ងៃទី ៨ ឧសភាប្រធានាធិបតីថ្មីរបស់រុស្សី Vladimir Putin បានផ្ញើជូនចំពោះថ្នាក់
ដឹកនាំបណ្តាប្រទេស SNG ថ្នាក់ដឹកនាំ អាប់ខាស្ស៊ី អូសេទី ខាងត្បូងនឹងពលរដ្ឋ
ហ្សកហ្សីនូវសេចក្តីជូនពរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៏លើកទី៦៧ ទិវាជ័យ
ជំនះលើពួកហ្វាស៊ីស្តអាលឺម៉ង។សាររបស់លោកVladimir Putin សង្កត់ធ្ងន់ ទៅលើ
ទឹកចិត្តក្លាហាន លិទ្ធវីរះភាពរបស់បណ្តាអតីតយុទ្ធជន ព្រមទាំងសម្តែងនូវជំនឿ ជឿជាក់លើកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសផង៕
-VOVWORLD