រុស្ស៊ីលើកឡើងទស្សនៈសម្រាប់សន្និសីទស្តីពីអ៊ុយក្រែននៅប្រទេសស្វីស
(VOVWORLD) - រុស្សីនឹងមិនចូលរួមសន្និសីទស្តីពីអ៊ុយក្រែនដោយស្វីសជាម្ចាស់រៀបចំនៅខែមិថុនាខាងមុខនេះទេ បើទោះបីជាទទួលបានការអញ្ជើញក៏ដោយ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសស្វីស លោក Sergey Garmonin (រូបថត៖ រ៉យទ័រ) |
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS នាថ្ងៃទី ២៧ ឧសភា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសស្វីស លោក Sergey Garmonin បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្មីៗនេះបានច្រានចោលនូវគំនិតនៃការរៀបចំសន្និសីទស្តីពីអ៊ុយក្រែន នៅប្រទេសស្វីស ដោយចាត់ទុកថា ប្រការនេះដាក់សម្ពាធលក្ខខណ្ឌលើរុស្ស៊ី។ ហើយរុស្ស៊ីមាននៅក្នុងដៃនៃសេចក្តីប្រកាសសេចក្តីព្រាងនៃសន្និសីទដែលគ្រោង នឹងធ្វើឡើងនៅ Burgenstock ក្នុងនោះរំលឹកឡើងវិញចំណុច ៩ ក្នុងចំណោមចំណុចទាំង ១០ នៅក្នុង "រូបមន្តសន្តិភាព" របស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky។ លោក Garmonin បានវាយតម្លៃថា ផែនការនេះធ្វើឱ្យមានការទាមទារមិនប្រាកដប្រជាលើរុស្ស៊ី និងមិនគិតពីផលប្រយោជន៍សន្តិសុខជាតិរបស់រុស្ស៊ីឡើយ។ ដូច្នេះ សន្និសីទនៅស្វីសមិនអាចជាមូលដ្ឋានសម្រាប់ការចរចាបានទេ។
ប្រទេសស្វីសគ្រោងនឹងរៀបចំសន្និសីទស្តីពីអ៊ុយក្រែន នៅរមណីយដ្ឋាន Burgenstock នៅថ្ងៃទី ១៥-១៦ ខែមិថុនា។ ក្រសួងការបរទេសស្វីសបានឲ្យដឹងថា ប្រទេសនេះបានអញ្ជើញគណៈប្រតិភូជាង ១៦០ នាក់មកចូលរួមសន្និសីទនេះ រួមទាំងប្រទេសចំណុះ ក្រុមប្រទេសឧស្សាហកម្ម (G៧) ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងឈានមុខគេលើពិភពលោក (G២០) និងអង្គការអន្តរជាតិមួយចំនួនទៀត។ បើតាមមន្ត្រីស្វីស រុស្ស៊ីមិនស្ថិតក្នុងបញ្ជីអ្នកដែលបានអញ្ជើញទេ៕