រុស្ស៊ីវាយតំលៃខ្ពស់ចំពោះរូបសណ្ឋាន FTA រវាងវៀតណាមនិង EAEU
|
រុស្ស៊ីវាយតំលៃខ្ពស់ចំពោះរូបសណ្ឋាន FTA រវាងវៀតណាមនិង EAEU (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៩ ឧសភា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Igor Morgulov
បានសម្តែងជំនឿជាក់ថា៖ ជោគជ័យនៃបណ្ដាគំរោងការណ៍ក្នុងក្របខ័ណ្ឌកិច្ចព្រម
ព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប
(EAEU) នឹងរួម ចំណែកជំរុញការចុះហត្ថលេខាលើបណ្ដា FTA ដូចគ្នារវាង EAEU
ជាមួយប្រទេសអាស៊ី ប៉ាស៊ីហ្វិកផ្សេងៗទៀត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន
អនុរដ្ឋមន្ត្រី Morgulov បាន សង្កត់ធ្ងន់ថា៖ ការអនុវត្តគំរោងការណ៍ជាមួយវៀត
ណាមប្រកបដោយជោគជ័យគឺជាគំរូមួយ ដើម្បីពីនោះ ប្រទេសដទៃទៀតនឹង
ពិនិត្យមើលហើយឆ្ពោះទៅជំរុញការកសាងរូបសណ្ឋាន ដូចគ្នា។ លោកក៏បានឲ្យ
ដឹងថែមទៀតថា៖ នាបច្ចុប្បន្ន ថៃ កម្ពុជា សឹង្ហបុរីនិងឥណ្ឌូណេស៊ី ក៏យកចិត្ត
ទុកដាក់ដល់ការបង្កើតតំបន់ពាណិជ្ជកម្មសេរីជាមួយ EAEU ផងដែរ។ ក្រៅពី
នោះ EAEU និងអាស៊ានក៏មានយថាទស្សន៍ដ៏ធំធេងដើម្បីបង្កើតឡើងតំបន់
ពាណិជ្ជកម្មសេរីមួយ ផងដែរ។ នេះគឺជា FTA ដំបូងរវាង EAEU ជាមួយដៃគូលើកទី
៣៕