រុស្សីវិលត្រលប់ទៅជាសេដ្ឋកិច្ចធំជាងគេទាំង១០ក្នុងពិភពលោក
(VOVWORLD) - ជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំ (ចាប់តាំងពីឆ្នាំ ២០១៤មក) សហព័ន្ធរុស្ស៊ីបានវិលត្រលប់ទៅជាខឿនសេដ្ឋកិច្ចធំជាងគេទាំង ១០ នៅលើពិភពលោក ហើយក៏ជាលើកដំបូងដែលប្រទេសនេះ ជាប់ចំណាត់ថ្នាក់លេខ ៨ ជាមួយនឹងបរិមាណផលិតកម្មទំនិញនិងសេវាកម្មសម្រេចបាន ២,៣ ទ្រីលានដុល្លារ កាលពីឆ្នាំមុន។
រុស្សីវិលត្រលប់ទៅជាសេដ្ឋកិច្ចធំជាងគេទាំង១០ក្នុងពិភពលោក។ រូបថត៖ Sputnik |
ព័ត៌មានរបស់ធនាគារពិភពលោកនិងទីភ្នាក់ងារស្ថិតិ ត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Sputnik (រុស្ស៊ី)។ យោងតាមទិន្នន័យសរុបក្នុងឆ្នាំ ២០១៤ ប្រទេសរុស្ស៊ីបានជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងបញ្ជីសេដ្ឋកិច្ចសំខាន់ៗរបស់ពិភពលោក ដោយការផលិតទំនិញនិងសេវាកម្មលមានតម្លៃ ២.០៥០ ពាន់លានដុល្លារ។ នៅឆ្នាំ ២០២១ ប្រទេសនេះស្ថិតនៅលំដាប់ទី ១១។
ទិន្នន័យក៏បង្ហាញផងដែរថា សេដ្ឋកិច្ចអាមេរិកបានឈរនៅលើកំពូលតារាងកាលពីឆ្នាំមុន ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានប៉ាន់ស្មានចំនួន ២៥,៥ ពាន់ពាន់លានដុល្លារអាមេរិក។ បន្ទាប់មកគឺ ចិន ជប៉ុន អាល្លឺម៉ង់ និងឥណ្ឌា។
ធនាគារពិភពលោកទទួលស្គាល់ថា សេដ្ឋកិច្ចរុស្ស៊ីកំពុងដំណើរការល្អប្រសើរជាងការរំពឹងទុក។ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា GDP របស់រុស្ស៊ីនឹងកើនឡើង ០,៧% នៅឆ្នាំនេះ ស្មើរនឹងប្រទេសបារាំង៕