រុស្ស៊ីស្ដារសកម្មភាពអាកាសចរណ៍ជាមួយអាមេនីនិងអាហ្សេបៃហ្សង់ឡើងវិញ

(VOVWORLD) - ក្រុមហ៊ុនអាកាសចរណ៍ Aeroflot របស់រុស្ស៊ីក៏បានប្រកាសផែនការ អនុវត្តជើងហោះហើរចំនួន៤ជើងជារៀង រាល់សប្ដាហ៍ទៅកាន់ Yerevan ចាប់តាំងពីថ្ងៃទី១៥ កុម្ភៈ និងជើងហោះហើរ២ជើងជា រៀងរាល់សប្ដាហ៍ទៅកាន់ Baku ចាប់តាំងពីថ្ងៃទី១៧ កុម្ភៈ ផងដែរ។ 

រុស្ស៊ីស្ដារសកម្មភាពអាកាសចរណ៍ជាមួយអាមេនីនិងអាហ្សេបៃហ្សង់ឡើងវិញ - ảnh 1យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Aeroflot។
(រូបថត៖ AFP/TTXVN)
ចាប់តាំងពីថ្ងៃទី១៥ កុម្ភៈ តទៅ រុស្ស៊ីបានស្ដារឡើងវិញជាផ្លូវការនូវសេវាកម្ម អាកាសចរណ៍ជាមួយអាមេនីនិងអាហ្សេបៃហ្សង់ ដែលធ្លាប់ត្រូវបានផ្អាកដោយសារ ផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាត Covid-19។ ក្រុមហ៊ុនអាកាសចរណ៍នានា របស់អាមេនីនិងអាហ្សេបៃហ្សង់ អាចអនុវត្តជើងហោះហើរចំនួន២ជើងជារៀងរាល់ សប្ដាហ៍ពី ម៉ូស្គូទៅកាន់ Baku ប្រទេសអាហ្សេបៃហ្សង់ និងជើងហោះហើរ៤ជើងជា រៀងរាល់សប្ដាហ៍ពីម៉ូស្គូទៅកាន់ Yerevan ប្រទេសអាមេនី។ ក្រុមហ៊ុនអាកាសចរណ៍ Aeroflot របស់រុស្ស៊ីក៏បានប្រកាសផែនការ អនុវត្តជើងហោះហើរចំនួន៤ជើងជារៀង រាល់សប្ដាហ៍ទៅកាន់ Yerevan ចាប់តាំងពីថ្ងៃទី១៥ កុម្ភៈ និងជើងហោះហើរ២ជើងជា រៀងរាល់សប្ដាហ៍ទៅកាន់ Baku ចាប់តាំងពីថ្ងៃទី១៧ កុម្ភៈ ផងដែរ។ មុននោះ ដើម្បី បង្ការការឆ្លងរាលដាលនៃជម្ងឺ Covid-19 រុស្ស៊ីបានហាមឃាត់ជើងហោះ ហើរពាណិជ្ជ កម្មទាំងអស់ចាប់តាំងពីថ្ងៃទី២៧ មីនា ឆ្នាំ២០២០ លើកលែងតែជើងហោះហើរបញ្ជូន ពលរដ្ឋរុស្ស៊ីពីឯបរទេសវិលត្រឡប់មកប្រទេសវិញប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ