រុស្ស៊ីសំណូមពរដាក់ទណ្ឌកម្មទៅលើជនដែលវាយប្រហារទៅលើស្ថានទូតរុស្ស៊ីប្រចាំនៅអ៊ុយក្រែន
|
ជនជ្រុលនិយមបំផ្លាញ់រថយុន្តនៅខាងក្រៅស្ថានទូតរុស្ស៊ីប្រចាំនៅអ៊ុយក្រែន
(រូបថតៈ AFP) |
(VOVworld)-រដ្ឋមន្រ្តីការទូតរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងនាថ្ងៃទី១៥មិថុនាថា រុស្ស៊ីបានធ្វើកំណត់ទូតទៅកាន់ក្រសួងការបរទេសអ៊ុយក្រែនដោយសំណូមពរ ដាក់ ទណ្ឌកម្មទៅលើជនដែលបានបង្កអុកឡុកនៅជំវិញស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Kiev
នាថ្ងៃទី១៤ មិថុនា ព្រមទាំងសងការខូចខាត។ តាមលោក Lavrov ថា ឈរនៅខាង
ក្រោយការវាយ ប្រហាពោលខាងលើ គឺបណ្តាសមាជិករបស់ “កងវរសេនាតូច Azov”
ដែលបង្កើតនិងផ្តល់ជំនួយដោយលោក Igor Kolomoisky ជាទេសាភិបាលខេត្ត
Dnepropetrovsk។ ក្នុងថ្ងៃដដែល ស្ថាប័នទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស
របស់សហភាពអឺរ៉ុប អាមេរិក និង បេឡារុស បានបរិហាចំពោះការវាយប្រហាពោល
ខាងលើ និងសំណូមពរអ៊ុយក្រែនធានាសន្តិសុខ សម្រាប់ស្ថានប័នការទូតតាមអនុសញ្ញា
Vienna ផងដែរ៕