រុស្ស៊ីសំណូមពរឲ្យទួរគីដេញចាប់ខ្លួនជនដៃដល់សម្លាប់អ្នកបើកយន្តហោះរុស្ស៊ី

រុស្ស៊ីសំណូមពរឲ្យទួរគីដេញចាប់ខ្លួនជនដៃដល់សម្លាប់អ្នកបើកយន្តហោះរុស្ស៊ី - ảnh 1
សាកសពរបស់អ្នកបើកយន្តហោះត្រូវសម្លាប់បានបញ្ជូនត្រឡប់មករុស្ស៊ី (រូបថត៖AFP)

(VOVworld) - ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី៣០ ធ្នូ អ្នកនាំពាក្យក្រសួងការបរទេស
រុស្ស៊ីលោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា រុស្ស៊ីសំណូមពរឲ្យទួរគីដំណើរ
ការដេញចាប់ខ្លួនពលរដ្ឋទួរគីឈ្មោះ Alparslan Chelik ជាជនដៃដល់បានសម្លាប់អ្នក
បើកយន្តហោះទម្លាក់គ្រាប់បែក Su-២៤ របស់រុស្ស៊ីដែល ត្រូវកងទ័ពជើងអាកាស
ទួរកីបាញ់ទម្លាក់កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៥។សេចក្ដីថ្លែងការណ៍នេះបាន
សំដែងនូវការខឹងច្រលោតចំពោះការដែលកាសែតធំមួយរបស់ទួរគីបានចុះផ្សាយ
បទសម្ភាសជាមួយមុខសញ្ញាម្នាក់ស្ដីអំពីការសម្លាប់អ្នកបើកយន្តហោះរុស្ស៊ី ហើយ
ឃោសនាប្រឆាំងរុស្ស៊ីខណៈដែលរដ្ឋអំណាចទួរគីមិនមានប្រតិកម្មណាមួយឡើយ។
មុននោះ នាថ្ងៃទី២៧ ធ្នូ កន្លងទៅ កាសែត Hurriyet របស់ ទួរគីបានចុះផ្សាយបទ
សម្ភាសន៍ជាមួយ Chelik ដែលក្នុងនោះជនរូបនេះបាន ទទួលស្គាល់ចូលរួមដោយ
ផ្ទាល់ក្នុងការសម្លាប់អ្នកបើកយន្តហោះរុស្ស៊ី។
ក្នុងបំរ៉ែបំរួលទាក់ទិនមួយទៀត នាថ្ងៃទី៣០ ធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir
Putin បានចុះហត្ថលេខាអនុម័តលើសំណើររបស់រដ្ឋាភិបាលរុស្ស៊ី តាមនោះម៉ូស្គូ
 ដកចេញពីកិច្ចព្រមព្រៀងឧបត្ថម្ភគត្តិយុត្តដែលប្រទេសនេះចុះហត្ថលេខាជាមួយ
ទួរគីកាលពីឆ្នាំ២០០៧មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ