រុស្ស៊ីស្តារឡើងវិញនូវការផ្គត់ផ្គង់ប្រេងឆៅដល់បេឡារុស្ស

(VOVWORLD) - ក្រុមហ៊ុនថាមពលជាតិ Belneftekhim របស់បេឡារុស្សបានឲ្យដឹងថាប្រទេសរុស្ស៊ីបានចាប់ផ្តើមតភ្ជាប់សកម្មភាពផ្គត់ផ្គង់ប្រេងឆៅដល់រោងចក្រចម្រាញ់ប្រេងបេឡារុស្សកាលពីថ្ងៃទី ៤ ខែមករា។ តាមនោះប្រេងចំនួន ៦.០០០ តោនត្រូវបានបូមមុនដំណាច់ថ្ងៃទី ៤ ខែមករា។
រុស្ស៊ីស្តារឡើងវិញនូវការផ្គត់ផ្គង់ប្រេងឆៅដល់បេឡារុស្ស - ảnh 1 រុស្ស៊ីស្តារឡើងវិញនូវការផ្គត់ផ្គង់ប្រេងឆៅដល់បេឡារុស្ស (រូបថត៖ AFP/TTXVN)

ក្រុមហ៊ុន Belneftekhim បានសង្កត់ធ្ងន់ថាបរិមាណប្រេងឆៅនឹងគ្រប់គ្រាន់សម្រាប់រោងចក្ររបស់ប្រទេសបេឡារុស្ស ដើម្បីដំណើរការជាបន្តបន្ទាប់នៅក្នុងខែមករា។ រីឯខ្លួនវិញ ក្រុមហ៊ុន Transneft របស់រុស្ស៊ីបានប្រកាសថាបានទទួលពាក្យសុំផ្គត់ផ្គង់ប្រេងឆៅចំនួន ១៣០.០០០ តោនទៅកាន់រោងចក្រចម្រាញ់     ប្រេង Novopolotsk នៃប្រទេសបេឡារុស្ស។ មុននេះនាថ្ងៃទី ៣ ខែមករា ក្រុមហ៊ុន Belneftekhim បានឲ្យដឹងថាប្រទេសរុស្ស៊ីបានបញ្ឈប់ការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសបេឡារុស្ស បន្ទាប់ពីភាគីទាំងពីរមិនសម្រេចបានកិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់នៅមុនថ្ងៃផុតកំណត់ពោលគឺថ្ងៃទី ១ ខែមករាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ