រុស្ស៊ីស្នើឲ្យកងទ័ពបរទេស ដក ចេញពីប្រទេសស៊ីរី
(VOVWORLD) -នាថ្ងៃទី ៣ ខែតុលា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសថា ម៉ូស្គូមានបំណងចង់ឲ្យកងកម្លាំងបរទេសទាំងឡាយ រួមទាំងរុស្ស៊ី នឹងដកទ័ពចេញពីស៊ីរីជាបណ្ដើៗ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin |
ថ្លែងមតិនៅក្នុងវេទិកាថាមពលនៅទីក្រុង ម៉ូស្គូ ប្រធានាធិបតី លោក Vladimir Putin បានសង្កត់ធ្ងន់ថា ភាគីទាក់ទិននានាក្នុងជម្លោះស៊ីរី គប្បីធានាថា ទាហានបរទេសទាំងឡាយត្រូវចាកចេញពីស៊ីរី ក្រោយពីលទ្ធិភេរវកម្មនិយមត្រូវកំទេចទាំងស្រុង។ ក្នុងនោះមានទាំងប្រទេសរុស្ស៊ីដែរ ប្រសិនបើរដ្ឋាភិបាលស៊ីរីអនុម័តលើសេចក្ដីសម្រេចនេះ។ ប្រធានាធិបតីរុស្ស៊ីក៏បានរិះគន់ចំពោះវត្តមានទាហានអាមេរិកនៅប្រទេសស៊ីរី គឺជាសកម្មភាព រំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ តាមលោក Vladimir Putin បន្តថា អាមេរិកមានជម្រើសចំនួនពីរដើម្បីកែលម្អស្ថានភាព នោះគឺបញ្ចុះបញ្ចូល ទីក្រុងដាម៉ាសអនុញ្ញត្តិឲ្យនៅស៊ីរី ឬទទួលបានការប្រគល់សិទ្ធិ ពីអង្គការសហប្រជាជាតិផងដែរ៕