រុស្ស៊ីស្នើឲ្យអង្គការសហប្រជាជាតិបើកកិច្ចប្រជុំអំពីបញ្ហានៅរោងចក្រ Zaporizhzhia
(VOVWORLD) - លោក Slutsky បានសម្តែងការព្រួយបារម្ភចំពោះការពិត ដែល ប្រទេសកាន់តែច្រើនកំពុងផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងគៀវជាជាងព្រួយបារម្ភ អំពីស្ថានភាពជុំវិញរោងចក្រនុយក្លេអ៊ែរនេះ ឬករណីអាក្រក់បំផុតដែលគ្រោះមហន្ត រាយ Chernobyl អាចនឹងកើតឡើងវិញ។
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia មើលពីលើកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN) |
កាលពីថ្ងៃទី ២២ ខែសីហា ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy បានឲ្យដឹងថា ប្រទេសនេះបានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំទាក់ទងនឹងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន។ នាថ្ងៃដដែល ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋឌូម៉ា (សភាជាន់ទាប) រុស្ស៊ី លោក Leonid Slutsky បានឲ្យដឹងថា ទីក្រុងម៉ូស្គូបានអនុវត្តន៍វិធានការចាំបាច់ ទាំងអស់ដើម្បីរាំងស្កាត់សោកនាដកម្មនៅរោងចក្រថាមពលនុយក្លេអ៊ែរដែលបាន និយាយពោលខាងលើ។ លោក Slutsky បានសម្តែងការព្រួយបារម្ភចំពោះការពិត ដែល ប្រទេសកាន់តែច្រើនកំពុងផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងគៀវជាជាងព្រួយបារម្ភ អំពីស្ថានភាពជុំវិញរោងចក្រនុយក្លេអ៊ែរនេះ ឬករណីអាក្រក់បំផុតដែលគ្រោះមហន្ត រាយ Chernobyl អាចនឹងកើតឡើងវិញ។ លោកក៏បានអំពាវនាវឲ្យអង្គការសហប្រជា ជាតិ និងអង្គការអន្តរជាតិផ្សេងទៀត សហការជាមួយរុស្ស៊ីក្នុងវិស័យសុវត្ថិភាពនុយក្លេអ៊ែរផងដែរ៕