រុស្ស៊ីស្នើ ឲ្យ សហរដ្ឋអាមេរិកបង្ហាញគោលជំហររបស់ខ្លួនស្តីពីសន្ធិសញ្ញាបើកចំហរផ្ទៃមេឃ

(VOVWORLD) - នាថ្ងៃទី ១៣ ខែមេសា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននាំចេញឱសានវាទមួយ ដោយស្នើសុំឱ្យភាគីអាមេរិកបញ្ជាក់ច្បាស់ពីគោលជំហររបស់ខ្លួនលើសន្ធិសញ្ញាបើកលំហផ្ទៃមេឃ។ 
រុស្ស៊ីស្នើ ឲ្យ សហរដ្ឋអាមេរិកបង្ហាញគោលជំហររបស់ខ្លួនស្តីពីសន្ធិសញ្ញាបើកចំហរផ្ទៃមេឃ - ảnh 1រុស្ស៊ីស្នើ ឲ្យ សហរដ្ឋអាមេរិកបង្ហាញគោលជំហររបស់ខ្លួនស្តីពីសន្ធិសញ្ញាបើកចំហរផ្ទៃមេឃ (រូបថត៖ Tass)

អនុរដ្ឋមន្រ្តីករបរទេសរុស្ស៊ីលោក Sergei Ryabkov បានឲ្យដឹងថាក្នុងករណីដែលអាមេរិកមិនពិចារណាឡើងវិញនូវគោលជំហររបស់ខ្លួនស្តីពីសន្ធិសញ្ញាបើកចំហេផ្ទៃមេឃរហូតដល់ចុងខែឧសភានេះ រុស្ស៊ីនឹងផ្ញើកំណត់ទូតទៅកាន់ភាគីពាក់ព័ន្ធនានា អំពីការដកខ្លួនរបស់រុស្ស៊ីចេញពីសន្ធិសញ្ញានេះ។

រហូតមកដល់ពេលនេះទីក្រុងម៉ូស្គូមិនទាន់ឃើញថាទីក្រុងវ៉ាស៊ីនតោនចាប់អារម្មណ៍ក្នុងការវិលត្រឡប់មកអនុវត្តសន្ធិសញ្ញានេះទេ ប៉ុន្តែគេគ្រាន់តែចាប់អារម្មណ៍លើការពន្យារពេលដំណោះស្រាយលើបញ្ហានេះ។ មុននេះនាថ្ងៃទី ៧ ខែមេសាអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឱ្យទីក្រុងម៉ូស្កូអនុវត្តការបោះជំហាននានា ដើម្បីវិលត្រឡប់មកគោរពតាមសន្ធិសញ្ញានេះវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ