រុស្ស៊ីស្រង់បំណែកយន្តហោះដែលធ្លាក់នៅសមុទ្រខ្មៅ

រុស្ស៊ីស្រង់បំណែកយន្តហោះដែលធ្លាក់នៅសមុទ្រខ្មៅ - ảnh 1
កម្លាំងសង្គ្រោះរបស់រុស្ស៊ីរុករកជនរងគ្រោះនិងបំណែកយន្តហោះ Tu-១៥៤ នាថ្ងៃទី២៦ ធ្នូ
(រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៦ ធ្នូ រុស្ស៊ីស្រង់បានបំណែកធំៗនៃយន្តហោះយោធា
លេខ Tu-១៥៤ ដែលជួបគ្រោះថ្នាក់នៅសមុទ្រខ្មៅមួយថ្ងៃមុននោះ បណ្ដាលឲ្យ
មនុស្សចំនួន៩២នាក់ស្លាប់។ប៉ុន្តែ ប្រអប់ខ្មៅរបស់យន្តហោះនេះមិនទាន់ត្រូវបានរក
ឃើញនៅឡើយទេ។សាកសពជនរងគ្រោះចំនួន១៣នាក់និងបំណែកសាកសព
ចំនួន៨៦ផ្សេងទៀតត្រូវបានរកឃើញហើយបញ្ជូនវិលត្រឡប់ទៅរដ្ឋធានីម៉ូស្គូដើម្បី
កំណត់អត្តសញ្ញាណ។ យន្តហោះយោធាលេខ Tu-១៥៤ របស់រុស្ស៊ីដែលដឹកជញ្ជូន
អ្នកដំណើរចំនួន៨៤ នាក់និងក្រុមអ្នកបើកបរចំនួន៨នាក់ បានបាត់ពីអេក្រង់រ៉ាដា
ក្រោយពេល២នាទី ចាកចេញពីទីក្រុង​ Sochi នាថ្ងៃទី២៥ ធ្នូ។អ្នកនាំពាក្យវិមាន
គ្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា សម្មតិកម្មវាយប្រហារភេរវកម្ម
មិនមែន ជាទិសដៅចម្បងក្នុងការស៊ើបអង្កេត មូលហេតុគ្រោះថ្នាក់នេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ