រុស្ស៊ីអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីថែរក្សាសន្តិភាពនៅឧបទ្វីបកូរ៉េ
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពី ស.ប.ប កូរ៉េត្រូវបានគេសន្មត់ថាបានបាញ់បង្ហោះមីស៊ីលផ្លោងចំនួន ២ គ្រាប់ ចូលទៅក្នុងដែនសមុទ្រជប៉ុន រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីថែរក្សាសន្តិភាពនៅលើឧបទ្វីបកូរ៉េ ព្រមទាំងប្រឆាំងជំទាស់នឹងសកម្មភាពយោធាណាមួយនៅក្នុងតំបន់។
ការបាញ់បង្ហោះមីលស៊ីលផ្លោងមួយរបស់កូរ៉េខាងជើង (រូបថត៖ Yonhap/TTXVN) |
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សារបស់លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Lavrov ជាមួយសមភាគីរបស់កូរ៉េខាងត្បូវ លោក Chung Eui-yong ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលក្នុងនោះទីក្រុងសេអ៊ូលបានអំពាវនាវឱ្យទីក្រុងម៉ូស្គូដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់សន្តិភាពជាយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។
នាថ្ងៃដដែលវិមាន ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថាមន្ត្រីសន្តិសុខជាតិកំពូលរបស់ប្រទេសនេះ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះមីលស៊ីលផ្លោងនាពេលថ្មីនេះរបស់ ស.ប.ប កូរ៉េ កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា៕