រុស្ស៊ី-អាមេរិកពន្លឿនការផ្តើមគំនិតសន្តិភាពសំរាប់ស៊ីរី
|
ទានហាននៃភាគីប្រឆាំងនៅស៊ីរី (Image: VOV Online) |
(VOVworld) – តាមសេចក្តីប្រកាសរួមដែលត្រូវបាននាំចេញ នាថ្ងៃទី ៧ តុលា ក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគី
អាមេរិក លោក John Kerry នៅខាងក្រៅសន្និសីទកំពូល APEC លើកទី ២១
នៅឥណ្ឌូណេស៊ី បានឲ្យដឹងថា៖ មូស្គូនិងវ៉ាស៊ីនតោនកំពុងពន្លឿនការរៀបចំ សន្និសីទអន្តរជាតិមួយអំពីសន្តិភាពនៅស៊ីរី នាពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ
២០១៣ នៅទីក្រុង Geneva ស្វីស។ តាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ភាគីទាំង ២
បាន ឯកភាពអំពីរាល់វិធានការធានាការចូលរួមសន្និសីទពោលខាងលើរបស់ រដ្ឋាភិបាលស៊ីរីផងនិងភាគីប្រឆាំងផង។ លោក Lavrov បានអះអាងជាថ្មីម្តង
ទៀត ថា៖ រុស្ស៊ីពេញចិត្តចំពោះការគួបផ្សំរបស់ Damascus ជាមួយក្រុមអធិការ
អាវុធ គីមីអន្តរជាតិក្នុងការបំផ្លាញចោលឃ្លាំងអាវុធគីមីនៅស៊ីរី។ នាថ្ងៃដ៏ដែល
អគ្គលេ ខាធិការ អ.ស.ប. លោក Ban Ki-moon បានផ្តើមឡើងបង្កើតក្រុមការ
ងាររួមដែល មានទីស្នាក់ការនៅ Cyprus សំដៅសម្រេចគោលដៅបំផ្លាញ
ចោលអាវុធគីមីនៅ ស៊ីរីត្រូវតាមកាលកំណត់និងប្រកបដោយសុវត្តិភាព៕