រុស្ស៊ីអះអាងគាំទ្របណ្តាប្រទេសអាហ្វ្រិក

(VOVWORLD) - នាថ្ងៃទី៦ខែតុលា នៅវេទិកា Rhodes អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក  Mikhail Bogdanov បានប្រកាសថាទីក្រុងម៉ូស្កូបាននិងកំពុងបន្តរួមចំណែកក្នុងការខិត ខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីជួយគាំទ្របណ្តាប្រទេសអាហ្វ្រិកយ៉ាងជិតស្និតនិងគ្មានបំណងចង់ដាក់គំនៀបលើរូបសណ្ឋានអភិវឌ្ឍន៍ឬគោលនយោ បាយការទូតណាមួយឡើយ។ 
រុស្ស៊ីអះអាងគាំទ្របណ្តាប្រទេសអាហ្វ្រិក - ảnh 1 រុស្ស៊ីអះអាងគាំទ្របណ្តាប្រទេសអាហ្វ្រិក

សេចក្តីប្រកាសរបស់ លោក Mikhail Bogdanov បានដាក់ចេញនៅវេទិកា Rhodes ដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវ កិច្ចសន្ទនាអរិយធម៌។ លោក Bogdanov បានវាយតម្លៃថាសហគ្រាសរុស្ស៊ីកំពុង យកចិត្តទុកដាក់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការជាមួយដៃគូអាហ្រ្វិកលើ  វិស័យជាច្រើនផ្សេងៗគ្នា ហើយវិនិយោគិនរុស្ស៊ីក៏ទទួលបានជោកជ័យនៅ អាហ្វ្រិកលើវិស័យថាមពល ប្រេងឧស្ម័ន និងការធ្វើអាជីវក្មមរ៉ែជាដើម។ សកម្មភាព របស់ក្រុមហ៊ុនរុស្ស៊ីបានជួយឲ្យបញ្ចូលបន្ថែមនូវថវិកា និងការងារធ្វើ ក៏ដូចជារួមចំណែកក្នុងការបណ្តុះបណ្តាលបុគ្គលិកឲ្យមានកំរិតជំនាញវិជ្ជាជីវៈខ្ពស់ផងដែរ។ វេទិកា Rhodes ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅប្រទេសក្រិក ក្នុងរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី៦ខែតុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ