រុស្ស៊ីអះអាងថាត្រៀមខ្លួនជាស្រេចជួយដោះស្រាយភាពតានតឹងនៅឧបទ្វីបកូរ៉េ

(VOVWORLD) - ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ីឲ្យដឹងថា ប្រធានាធិបតីលោក Vladimir Putin និងប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក Moon Jae-in បាន អញ្ជើញធ្វើការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១២ ឧសភា អំពីបញ្ហាជាច្រើន ក្នុងនោះ មានស្ថានភាពនៅឧបទ្វីបកូរ៉េ។
រុស្ស៊ីអះអាងថាត្រៀមខ្លួនជាស្រេចជួយដោះស្រាយភាពតានតឹងនៅឧបទ្វីបកូរ៉េ - ảnh 1ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក Moon Jae-in (រូបថត៖EPA) 

(VOVworld) - ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ីឲ្យដឹងថា ប្រធានាធិបតីលោក Vladimir Putin និងប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក Moon Jae-in បាន អញ្ជើញធ្វើការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១២ ឧសភា អំពីបញ្ហាជាច្រើន ក្នុងនោះ មានស្ថានភាពនៅឧបទ្វីបកូរ៉េ។ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវ ស្វែងរកវិធានការខាងនយោបាយនិងការទូតដើម្បីដោះស្រាយវិបត្តិនៅឧបទ្វីបនេះ។ប្រធានាធិបតីលោក Putin អះអាថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើរតួនាទី ស្ថាបនាក្នុងការដោះស្រាយការគំរាមកំហែងដោយនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ រីឯខ្លួនវិញ ប្រធានាធិបតីថ្មីលោក Moon Jae-in បានសំដែងគោលបំណងចង់ឲ្យ ចាប់ផ្ដើមកិច្ចចរចាររវាងស.ប.បកូរ៉េនិងកូរ៉េខាងត្បូងក៏ដូចជាកិច្ចចរចាររវាងភាគីទាំង៦យ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ