រុស្ស៊ីអះអាងថា បានជំនះឧបសគ្គប្រកបដោយជោគជ័យ
(VOVWORLD) - គ្មានប្រទេសណាអាចបំផ្លិចបំផ្លាញសេដ្ឋកិច្ច ឬស្ថិរភាពនយោបាយរបស់រុស្ស៊ីបានឡើយ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ក្នុងសន្និសីទ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖ អាណិកជន និងតំបន់នានានៃប្រទេសរុស្ស៊ី ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃយុគសម័យ” ដែលបានប្រព្រឹត្តិទៅនៅទីក្រុងម៉ូស្គូ (រុស្ស៊ី) នាថ្ងៃទី ១ ខែវិច្ឆិកា។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov។ (រូបថត៖ Sergei Bobylev/TASS) |
យោងតាមលោក Lavrov រុស្ស៊ីបានប្រឈមមុខនឹងការដាក់ទណ្ឌកម្មតាំងពីមុន ហើយបទពិសោធន៍ដែលរុស្ស៊ីទទួលបានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក បានជួយឱ្យប្រទេសនេះយកឈ្នះលើបញ្ហាប្រឈមដោយជោគជ័យ។ ដូច្នេះ រដ្ឋមន្ត្រីការបរទេស លោក Lavrov បានអះអាងថា រុស្ស៊ីនឹងបន្តប្រដេញតាមគោលមាគ៌ារបស់ខ្លួន បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។
លោក Lavrov បានចាត់ទុកថា រុស្ស៊ីមានមិត្តជាច្រើននៅជុំវិញពិភពលោក រួមទាំងបណ្តាប្រទេសនៃអតីតសហភាពសូវៀត អាស៊ី មជ្ឈិមបូព៌ា អាហ្រ្វិក និងអាមេរិកឡាទីន ហើយទីក្រុងម៉ូស្គូ ក៏មិនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មនៅអឺរ៉ុប និងអាមេរិកខាងជើងនោះទេ។ រដ្ឋមន្ត្រីការបរទេសរូបនេះបានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីមិនដែលជ្រើសរើសការកាត់ផ្តាច់ទំនាក់ទំនងដែលមានប្រយោជន៍ទៅវិញទៅមកឡើយ៕