រុស្ស៊ីអះអាងថា ផែនការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើវិញរបស់សហរដ្ឋអាមេរិកនឹងរងបរាជ័យ
(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនាថ្ងៃទី ១ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក សំដៅដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ នឹងរងបរាជ័យ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖ TTXVN)
|
លោក Sergei Lavrov បានលើកច្បាស់ថា សហរដ្ឋអាមេរិកបានបាត់បង់សិទ្ធិទាំងអស់ចំពោះអ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តបោះបង់ចោលកាតព្វកិច្ច ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់ ដែលហៅថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។
ប្រមុខការទូតរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនត្រឹមតែបានប្រកាសដាក់ទណ្ឌកម្មដោយឯកតោភាគីប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងហាមប្រាមប្រទេសទាំងអស់ធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ទៀតផង។ ភាគីរុស្ស៊ីគាំទ្រការសន្ទនាផ្ទាល់ជាមួយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសន្ទនាប្រសិនបើភាគីទាំងពីរមានចំណាប់អារម្មណ៍ផងដែរ៕