រុស្ស៊ីអះអាងពីគោលជំហរមិនទទួលយកសង្គ្រាមនុយក្លេអ៊ែរ
(VOVWORLD) - នាខែមករា ឆ្នាំ២០២២ សមាជិកអចិន្ត្រៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ក្នុងនោះមានរុស្ស៊ីបានចេញសេចក្ដីប្រកាសស្ដីពីការមិនទទួលយកសង្គ្រាមនុយក្លេអ៊ែរ។
ប្រភព៖ Getty Images |
មិនអាចទទួលយកសង្រ្គាមនុយក្លេអ៊ែរគឺជាគោលជំហរដែលមានលក្ខណៈជាគោលការណ៍របស់រុស្ស៊ី ហើយគ្រោះថ្នាក់នៃជម្លោះបែបនេះមិនគួរតែវាយតម្លៃទាបឡើយ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែងដូច្នេះ នៅលើទូរទស្សន៍ Channel One របស់រុស្ស៊ីកាលពីថ្ងៃទី ២៥ មេសាកន្លងទៅ។
លោករដ្ឋមន្ត្រីការបរទេស Sergei Lavrov បានរំលឹកឡើងវិញថា នាខែមករា ឆ្នាំ២០២២ សមាជិកអចិន្ត្រៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ក្នុងនោះមានរុស្ស៊ីបានចេញសេចក្ដីប្រកាសស្ដីពីការមិនទទួលយកសង្គ្រាមនុយក្លេអ៊ែរ។ រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បានអះអាងថា នេះគឺជាគោលជំហរដែលមានលក្ខណៈជាគោលការណ៍របស់រុស្ស៊ី ហើយរុស្ស៊ីមិនចង់ឱ្យហានិភ័យនេះត្រូវបានបំផ្លើសនៅពេលដែលហានិភ័យមានច្រើនបង្គួរ និងពិតប្រាកដ។ លោក Sergei Lavrov បានព្រមានថា មិនគួរតែមើលស្រាលគ្រោះថ្នាក់នៃជម្លោះនុយក្លេអ៊ែរឡើយ។ រុស្ស៊ីកំពុងធ្វើការងារជាច្រើន ដើម្បីដោះស្រាយវិបត្តិនាបច្ចុប្បន្ននេះផងដែរ៕