រុស្ស៊ី៖ កូរ៉េខាងជើងមានបំណង់ចរចាផ្ទាល់ជាមួយអាមេរិក
(VOVWORLD) - សារព័ត៌មានរុស្ស៊ីរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី៧ ធ្នូ ឲ្យដឹងថា កូរ៉េខាងជើងមានបំណងចរចាផ្ទាល់ជាមួយ អាមេរិកដើម្បីអាចទទួលបានការធានារបស់វ៉ាស៊ីនតោនចំពោះសន្តិសុខរបស់ ព្យុងយ៉ាង។
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖ AFP/TTXVN) |
តាមរដ្ឋមន្រ្តីលោក Lavrov ថា លោកបានបញ្ជូនបំណងពោលខាង លើរបស់ព្យុងយ៉ាងជូនចំពោះសមភាគីអាមេរិកលោក Rex Tillerson ក្នុងជំនួប ចរចាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្តីបណ្ដាប្រទេសសមាជិក អង្គការសន្តិសុខនិងសហប្រតិបតិ្តការអឺរ៉ុប (OSCE) នៅទីក្រុង Vienna របស់ អូទ្រីស។ លោក Lavrov ឲ្យដឹងថា រុស្ស៊ីយល់ថា ប្រការដែលកូរ៉េខាងជើងចង់ធ្វើ យ៉ាងខ្លាំងបំផុតគឺចរចាជាមួយអាមេរិកអំពីការធានាសំរាប់សន្តិសុខរបស់ ព្យុងយ៉ាង។ រុស្ស៊ីគាំទ្រប្រការនេះ ហើយត្រៀមខ្លួនជាស្រេចចូលរួមពន្លឿនជំនួប ចរចាដូច្នេះ៕