រុស្ស៊ី ឈរលំដាប់ទី៣លើពិភពលោក អំពីចំណាយយោធា

រុស្ស៊ី ឈរលំដាប់ទី៣លើពិភពលោក អំពីចំណាយយោធា	 - ảnh 1
កាំជ្រួច SM 80E របស់រុស្ស៊ី
(រូបថត៖ Internet)

(VOVworld)-វិទ្យាស្ថានអន្តរជាតិ Stockholm របស់ស៊ុយអែតដែល ជំនាញស្រាវជ្រាវ បណ្តាបញ្ហាអន្តរជាតិ ទើបនឹងបានប្រកាសការស្រាវជ្រាវ ក្នុងនោះឲ្យដឹងថា រុស្ស៊ីឈរ លំដាប់ថ្នាក់ទី៣របស់ពិភពលោក អំពីការចំណាយយោធា ក្រោយពេលចំណាយទឹក
ប្រាក់អស់៧២ ពាន់លានដុល្លារអាមេរិកសម្រាប់វិស័យនេះ ក្នុងឆ្នាំ ២០១១។ បន្ទាប់
មក គឺអង់គ្លេសនិងបារាំង។ ឈរលំដាប់ថ្នាក់ទី១ ចំពោះចំណាយការពារជាតិ គឺ
អាមេរិក ជាមួយចំនួនប្រាក់ ៧១១ពាន់លានដុល្លារអាមេរិក។ លំដាប់ថ្នាក់ទី ២ គឺចិនជាមួយទឹកប្រាក់ចំណាយ១៤៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំកន្លងទៅ។ បណ្តាអ្នកជំនាញការរបស់វិទ្យាស្ថាន Stokholm ក៏ព្យាករណ៌ថា រុស្ស៊ីនឹងបង្កើន ចំណាយយោធាក្នុងរយៈពេលខាង មុខ ពោះថា ពីឥឡូវនេះ ដល់ឆ្នាំ ២០២០ រុស្ស៊ី
មានផែនការអនុវត្ត កម្មវិធី ទំនើបបនីយកម្មអាវុធ និងសំភារៈសឹកបចេ្ចកទេសយោធា
យ៉ាងសកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ