រុស្ស៊ី ទួរគីពិភាគ្សាអនុវត្តន៍គំរោងការណ៍រួមជាច្រើន

រុស្ស៊ី ទួរគីពិភាគ្សាអនុវត្តន៍គំរោងការណ៍រួមជាច្រើន - ảnh 1
នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev (ខាងឆ្វេង) និងសមភាគីទួរគីលោក Binali Yildirim កាលពីថ្ងៃទី៦ ធ្នូ (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៦ ធ្នូ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev និង
សមភាគីទួរគីលោក Binali Yildirim ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី បានរៀបចំ
ជំនួបចរចារស្ដីអំពីវិធានការបង្កើនដំណើរការស្ដារប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។
ភាគីទាំងពីរពិភាគ្សាអំពីបញ្ហាកសាងយន្តការថ្មីដើម្បីកិច្ចសហប្រតិបតិ្ត ការសេដ្ឋកិច្ច
 ហិរញ្ញវត្ថុ​ និងមូលនិធិរួមរុស្ស៊ី-ទួរគីអាចចាប់ផ្ដើមដាក់ឲ្យដំណើរការ នាឆ្នាំ២០១៧។
លោក Medvedev ឲ្យដឹងថា រុស្ស៊ីនឹងអនុម័តយ៉ាងឆាប់ៗលើកិច្ច ព្រមព្រៀងស្ដីអំពី
គំរោងការណ៍បំពង់ឧស្ម័ន​ “រលកទួរគី” ហើយភាគីទាំងពីរនឹង ពិភាគ្សាអំពីការ
កសាងចំណែកបន្តបន្ទាប់នៃគំរោងការណ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ