រុស្ស៊ី - ទួរគី ពិភាក្សាអំពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ជម្លោះនៅស៊ីរី និងបញ្ហា​អ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ៧ ខែមេសា នៅរដ្ឋធានីអង់ការ៉ា ប្រទេសទួរគី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបពិភាក្សាជាមួយសមភាគីប្រទេសម្ចាស់ផ្ទះលោក Mevlut Cavusoglu លើបញ្ហាដែលភាគីទាំងពីមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះ រួមទាំងការអនុវត្តកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ជម្លោះនៅស៊ីរី និងបញ្ហាអ៊ុយក្រែន។
រុស្ស៊ី - ទួរគី ពិភាក្សាអំពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ជម្លោះនៅស៊ីរី និងបញ្ហា​អ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសទួរគី Mevlut Cavusoglu ។ រូបថត៖ TASS

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្រោយកិច្ចពិភាក្សា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ហើយផ្នែកដែលទាក់ទងនឹងអ៊ុយក្រែននៅក្នុងកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្ត ហើយតម្រូវការសម្រាប់គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនត្រូវបានដកចេញ។ ផ្ទុយទៅវិញ ផ្នែកដែលទាក់ទងនឹងរុស្ស៊ីនៅក្នុងកិច្ចព្រមព្រៀងនេះ មិនត្រូវបានអនុវត្តនោះទេ ដោយមានឧបសគ្គជាច្រើនខាងហិរញ្ញវត្ថុ ភស្តុភារ ការដឹកជញ្ជូន ការធានារ៉ាប់រង និងការនាំចេញ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូនឹងពិចារណាលើភាពចាំបាច់នៃកិច្ចព្រមព្រៀងនេះ ប្រសិនបើមិនមានវឌ្ឍនភាពក្នុងការដកចេញនូវឧបសគ្គចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី។

លោក Lavrov ក៏បានឲ្យដឹងថា រុស្ស៊ី អ៊ីរ៉ង់ ស៊ីរី និងទួរគីកំពុងត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសទាំងបួន ស្តីពីការធ្វើឱ្យប្រក្រតីភាពទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាស (ស៊ីរី)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ