រុស្ស៊ី និងជប៉ុនជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើផលវិបាកនៃខ្យល់ព្យះដីរី

(VOVWORLD) -នាថ្ងៃទី ៧ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ញាណែនាំឲ្យជួយឧបត្ថម្ភវៀតណាមទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិក ដើម្បីជំនះពុះពារលើផលវិបាកដែលបណ្តាលមកពីខ្យល់ព្យុះដីរី  ហើយរួមជាមួយនេះ រុស្ស៊ីក៏នឹងបញ្ជូនយន្តហោះ ១ គ្រឿងដឹកជញ្ជូនទំនិញជួយឧបត្ថម្ភវៀតណាម ដើម្បីជួយប្រជាជននៅតំបន់ខ្យល់ព្យុះនេះ។
រុស្ស៊ី និងជប៉ុនជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើផលវិបាកនៃខ្យល់ព្យះដីរី - ảnh 1រុស្ស៊ី និងជប៉ុនជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើផលវិបាកនៃខ្យល់ព្យះដីរី 

នាថ្ងៃទី ៧ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ញាណែនាំឲ្យជួយឧបត្ថម្ភវៀតណាមទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិក ដើម្បីជំនះពុះពារលើផលវិបាកដែលបណ្តាលមកពីខ្យល់ព្យុះដីរី  ហើយរួមជាមួយនេះ រុស្ស៊ីក៏នឹងបញ្ជូនយន្តហោះ ១ គ្រឿងដឹកជញ្ជូនទំនិញជួយឧបត្ថម្ភវៀតណាម ដើម្បីជួយប្រជាជននៅតំបន់ខ្យល់ព្យុះនេះ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ៧ វិច្ឆិកា អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov មានក្ដីសង្ឈឹមថាការផ្ដើមគំនិតនេះមនុស្សធម៌របស់រុស្ស៊ីនឹងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននិងអំពាវនាវដល់សហគមន៍ពិភពលោក ក្នុងនោះមានបណ្ដាប្រទេសចូលរួមសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) នៅវៀតណាម។

ចែករំលែកការលំបាក និងបាត់បង់របស់ប្រជាជនវៀតណាមក្រោយខ្យល់ព្យុះដំរី រដ្ឋាភិបាលជប៉ុនតាមរយៈស្ថាប័នសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) បានសម្រេចចិត្តផ្តល់ជំនួយជាសម្ភារៈចម្រោះទឹក សំដៅជួយឧបត្ថមប្រជាជននៅខេត្ត Thua Thien Hue និង Quang Nam ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងខ្យល់ព្យុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ