រុស្ស៊ី និងអ៊ុយក្រែន បន្តផ្លាស់ប្តូរអ្នកទោស
(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ៨ មករាបានឲ្យដឹងថា បន្ទាប់ពីកិច្ចពិភាក្សាផ្លាស់ប្តូរអ្នកទោសជាមួយភាគីអ៊ុយក្រែន ទាហានរុស្ស៊ីចំនួន ៥០ នាក់បានវិលត្រឡប់ពីទឹកដីដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងគៀវ។
ទាហានអ៊ុយក្រែនដែលបំពេញកាតព្វកិច្ចក្នុងតំបន់ Donetsk ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ( រូបថត៖ AFP/TTXVN) |
ទាហានរុស្ស៊ី ៥០ នាក់ដែលត្រូវបានអ៊ុយក្រែនដោះលែង នឹងត្រូវបាននាំយកទៅទីក្រុងម៉ូស្គូដោយយន្តហោះដឹកជញ្ជូនយោធានៃកងកម្លាំងអាកាសរុស្ស៊ីសម្រាប់ការព្យាបាលការស្តារនីតិសម្បទានិងផ្លូវចិត្ត។ អ៊ុយក្រែនបានបញ្ជាក់ព័ត៌មាននេះ ហើយបាននិយាយថា រុស្ស៊ីក៏បានដោះលែងទាហានអ៊ុយក្រែន ៥០ នាក់។
មុននេះ រុស្ស៊ី និងអ៊ុយក្រែនក៏បានធ្វើការដោះដូរអ្នកទោសមួយចំនួនផងដែរ៕