រុស្ស៊ី និង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីបណ្ដាកម្មវិធីសហប្រតិបត្តិការឆ្លងដែន

(VOVWORLD) - រុស្ស៊ីនិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីអំពីការផ្តល់ជំនួយនិងអនុវត្តកម្មវិធីសហប្រតិបត្តិការឆ្លងដែនរវាងរុស្ស៊ីនិង លីទុយអានីនិងរុស្ស៊ី-ប៉ូឡូញ។ 
រុស្ស៊ី និង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីបណ្ដាកម្មវិធីសហប្រតិបត្តិការឆ្លងដែន - ảnh 1 រុស្ស៊ី និង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីបណ្ដាកម្មវិធីសហប្រតិបត្តិការឆ្លងដែន

(VOVworld) – រុស្ស៊ីនិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីអំពីការផ្តល់ជំនួយនិងអនុវត្តកម្មវិធីសហប្រតិបត្តិការឆ្លងដែនរវាងរុស្ស៊ីនិង លីទុយអានីនិងរុស្ស៊ី-ប៉ូឡូញ។ តាមស្ថាប័នតំណាងរបស់ EU ប្រចាំនៅរុស្ស៊ីថា៖ ថវិការជំនួយសំរាប់បណ្ដាកម្មវិធីសហប្រតិបត្តិការពោលខាងលើគឺ ៨៨ លានអឺរ៉ូក្នុងដំណាក់កាល ២០១៤-២០២០។ កម្មវិធីទាំងនេះនឹងប្រមូលផ្តុំទៅលើ ការអភិរក្សបេតិក្ខភ័ណ្ឌវប្បធម៌និងប្រវត្តិសាស្ត្រ សហប្រតិបត្តិការដើម្បីបរិស្ថាន ធម្មជាតិស្អាតនិងគ្រប់គ្រងប្រភពធនធានប្រកបដោយប្រសិទ្ធភាព ព្រមទាំង ជំរុញសកម្មភាពរួមដើម្បីគ្រប់គ្រងនិងការពារព្រំដែនប្រកបដោយប្រសិទ្ធភាព សំដៅបង្កើនការទាក់ទងជាមួយតំបន់ជុំវិញនានាក៏ដូចជាលើកកំពស់គុណភាព ផ្លាស់ប្តូរថ្មីផងដែរ។ ឯកអគ្គរដ្ឋទូត  EU ប្រចាំនៅរុស្ស៊ី លោក Markus Ederer បានសម្តែងក្តីសង្ឃឹមថា៖ នាអនាគត រុស្ស៊ីនិង EU នឹងមានបន្ថែមបណ្ដាគំរោងការ ណ៍រួមថែមទៀតដែលនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ