រុស្ស៊ី បារាំង អាល្លឺម៉ង់និងទួរគីចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីបញ្ហាស៊ីរី
(VOVWORLD) - នាថ្ងៃទី២៧ ខែតុលា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសរុស្ស៊ី បារាំង អាល្លឺម៉ង់និង ទួរគីបានចេញសេចក្ដីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំកំពូលចតុភាគីអំពីបញ្ហាស៊ីរី ដែលត្រូវបានរៀបចំឡើងនៅទីក្រុង Istanbul របស់ទួរគី។
ថ្នាក់ដឹកនាំនៃប្រទេសទាំងបួនចូលរួមកិច្ចប្រជុំកំពូលអំពីបញ្ហាស៊ីរី (រូបថត៖ AFP/TTXVN) |
ក្នុងសេចក្ដីថ្លែងការណ៍រួមនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបួន បានឯកភាព គ្នាថា វិបត្តិនៅស៊ីរីត្រឹមតែបានដោះស្រាយដោយវិធានការនយោបាយ-ការទូត ព្រមទាំងអះអាងនូវសារសំខាន់នៃបទ ឈប់បាញ់ដ៏យូរអង្វែងនៅស៊ីរី ក៏ដូចជាភាព ចាំបាច់នៃការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមនានាផងដែរ។ ក្រៅពីនោះ ថ្នាក់ដឹកនាំ នៃប្រទេសទាំងបួន បានសម្ដែងនូវការគាំទ្រចំពោះដំណើរការនយោបាយគ្រប់ ជ្រុងជ្រោយ ដែលបានរៀបចំឡើងដោយអង្គការសហប្រជាជាតិនិងដឹកនាំដោយ ប្រជាជនស៊ីរី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបួនក៏បានបញ្ជាក់ជាថ្មីម្ដងទៀតនូវការ ប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះការប្រើប្រាស់អាវុធគីមីបស់ភាគីណាក៏ដោយនៅស៊ីរីផងដែរ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចាត់ទុកថា ការប្រើប្រាស់អាវុធគីមីនៅតំបន់នេះនិងតំបន់ផ្សេងៗលើពិភពលោកសុទ្ធតែមិនអាចទទួលយកបានឡើយ ដោយមិនថាអ្នកប្រើជាអ្នកណានោះទេ៕