រុស្ស៊ី អ៊ុយក្រែន និង EU មិនទទួលបានកិច្ចព្រមព្រៀងក្នុងការចរចារអំពីឧស្ម័ន្ធដុត

រុស្ស៊ី អ៊ុយក្រែន និង EU មិនទទួលបានកិច្ចព្រមព្រៀងក្នុងការចរចារអំពីឧស្ម័ន្ធដុត - ảnh 1
រុស្ស៊ី អ៊ុយក្រែន និង EU មិនទទួលបានកិច្ចព្រមព្រៀងក្នុងការចរចារអំពីឧស្ម័ន្ធដុត (Image: VNA)


(VOVworld) – នាថ្ងៃទី ២១ តុលា នៅទីក្រុង Brussels (បែលហ្ស៊ីក) ការចរចារត្រីភាគី
រវាងរុស្ស៊ីអ៊ុយក្រែននិងសហភាពអឺរ៉ុប (EU) សំដៅដោះស្រាយការខ្វែងគំនិតអំពី
ការផ្គត់ផ្គង់ឧស្ម័ន្ធដុតបានបិទបញ្ចប់ដោយមិនទទួលបានកិច្ចព្រមព្រៀងណាមួយ
ឡើយ។ ដោយហេតុនេះ ភាគីនានានឹងដំណើរការចរចារជាបន្តនាថ្ងៃទី ២៩ តុលា
ខាងមុខ នៅទីក្រុង Brussels។ ថ្លែងមតិនៅសន្និសីទកាសែតមួយ សមាជិកគណៈ
កម្មការទទួល បន្ទុកបញ្ហាថាមពលរបស់ EU លោក Guenther Oettinger បានប្រកាស
ថា៖ ភាគី នានាបានឯកភាពអំពីតំលៃឧស្ម័ន្ធដុតដែលអ៊ុយក្រែនត្រូវបង់សំរាប់
សម្ព័ន្ធក្រុមហ៊ុន ប្រេងឧស្ម័ន្ធរុស្ស៊ី Gazprom គឺ ៣៨៥ ដុល្លាអាមេរិក/១ ពាន់ត្រីគុណ
ភ្ជាប់ដោយលក្ខ័ណត្រូវទូទាត់មុន។ ក្រៅពីនោះ រុស្ស៊ីអាចផ្គត់ផ្គង់ឧស្ម័ន្ធដុតចំនួន
៤ លានគូប សំរាប់អ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ដែលផ្អែកទៅលើស្ថានភាពហិរញ្ញវត្ថុ
របស់ Kiev។ រីឯ ខ្លួនវិញ ក្រសួងថាមពលរបស់រុស្ស៊ី លោក Alexander Novak បាន
រំលឹកឡើងវិញនូវ ការព្រួយបារម្ភរបស់រុស្ស៊ីអំពីសមត្ថភាពខាងហិរញ្ញវត្ថុរបស់
អ៊ុយក្រែនក្នុងការទូទាត់ បំណុលទិញឧស្ម័ន្ធដុតរបស់ម៉ូស្គូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ